​ចេញ​ពី​ផ្ទះ​ទៅ​ដង​ទឹក​ស្រាប់​តែ​រន្ទះ​បាញ់​ស្លាប់​ម្នាក់​នៅ​ស្រុក​ខ្សាច់​កណ្តាល​!!

ខេត្តកណ្តាល​៖​ មាន​ស្រ្តី​វ័យ​ចំណាស់​ម្នាក់​​រន្ទះ​បាញ់​ស្លាប់​ភ្លាមៗ​ហេតុ​ខាង​លើ​នេះ​បាន​កើត​ឡើង​ថ្ងៃ​ទី​២៥​ខែ​មេសា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១៧.​០០​នាទី​នៅ​ត្រង់​ចំណុច​ភូមិ​ពុកឬស្សីលើ​ឃំុ​ពុកឬស្សី​ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល។​ជន​រង​គ្រោះ​ឈ្មោះ​ឃិន សាវ៉ុន ​ភេទ​ស្រី​អាយុ​៥៩​ឆ្នាំ​(ស្លាប់)​មុខរបរ​កសិករ​និង​មាន​កូន​០៥​នាក់​ស្រី​២​នាក់​និង​ប្តី​ឈ្មោះញឹម​ ពិត ​អាយុ​៦០​ឆ្នាំ​និង​រស់​នៅ​ភូមិ​ឃំុ​កើត​ហេតុ។

បើ​តាម​លោក​វរសេនីយ៍​ទោ​ ម៉ែន​សុខឃឿន​ អធិការ​ស្រុក​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​វេលា​ខាង​លើ​មេឃ​កំពុង​ភ្លៀវ​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​និង​ផ្លេក​បន្ទោរ​ហើយ​ជន​រងគ្រោះ​ឈ្មោះ​ឃិន សាវ៉ុន ​បាន​ចេញ​ពី​ក្រោយ​ផ្ទះ​ដង​ទឹក​ពាង​នៅ​ក្រោយ​ផ្ទះ​ក៏​មាន​រន្ទះ​បាញ់​ឮ​សូរ​ផាំង​ត្រូវ​ចំ​ជន​រងគ្រោះ​បណ្តាល​ឲ្យ​បោយ​ពី​ធ្លាក់​ពី​ដៃ​បណ្តាល​ឲ្យ​ជន​រងគ្រោះ​ដួល​ឮ​សូរ​ផាំង​និង​មាន​ឈ្មោះ ម៉ាង ​សុភាព ភេទ​ស្រី​ជា​អ្នក​ជិត​ខាង​បាន​ស្រែក​ឆោឡោ​ទើប​កូន​ជន​រងគ្រោះ​និង​មនុស្ស​ជា​ច្រើន​មក​ជួយ​សង្គ្រោះ ​ប៉ុន្តែ​ជន​រងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ។

ក្រោយ​ពី​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើ​ការ​ត្រួត​ពិត​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​មែន ​ហើយ​បាន​ប្រគល់​សាក​សព​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕
IMG-20170426-WA0050
IMG-20170426-WA0049
IMG-20170426-WA0053
IMG-20170426-WA0057
IMG-20170426-WA0056