កាកក​បាទ​ក្រហម​ខណ្ឌ​មានជ័យ អំពាវ​នាវ​ដល់​បង​ប្អូន​ពល​រដ្ឋ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុ​ភូត​ធម្មជាតិ​ផ្គរ​រន្ទះ និង​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់ ដែល​កំពុង​មាន​គំរាម​គំហែង​ខ្លាំង

រាជធានីភ្នំពេញ : ប្រធាន​អនុសាខា​កាកក​បាទ​ក្រហម​កម្ពុជា ប្រចាំ​ខណ្ឌ​មានជ័យ និង​ជា​អភិបាល​រង​ខណ្ឌ លោក​ឌី រ័ត្នខេមរុណ បាន​ធ្វើ​ការ​អំពាវ​នាវ​ជា​សាធារណះ​ដល់​បង​ប្អូន​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​ខ្លួន សូម​មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ចំពោះ បាតុ​ភូត​ធម្ម​ជាតិ​នានា ដូច​ជា​ភ្លៀង​លាយ​​ឡំ​ជា​មួយ​ខ្យល់​កន្ត្រាក់​ខ្លាំង ផ្គរ រន្ទះ ជា​ដើម ដែល​កំពុង​កើត​មាន និង​គំរាម​គំហែង​ខ្លាំង​ដល់​ពល​រដ្ឋ​ក្នុង​ប្រទេស ក្នុង​កំឡុង​ប៉ុន្មាន​ថ្ងៃ​មក​នេះមិន​ថា តាមបណ្តា​ខណ្ឌ​ក្នុង
​រាជ​ធានី ឬ​តាម​បណ្តា​ឃុំ​ស្រុក ក្នុង​ខេត្ត​នីមួយ​​ៗ​ឡើយ ។

ការ​អំពាវ​នាវ​របស់​លោក​ប្រធាន​អនុ​សាខា ធ្វើ​ឡើង ក្នុង​ពិធី​ចែក​នូវ​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រ៉ានី ហ៊ុន​សែន ចែក​ជូន​ដល់​ពលរដ្ឋ​ទី​ទ័ល​ក្រចំនួន ៥០​គ្រួសារ ដែល​រស់​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧​នេះ ។

លោក​បាន​អោយ​ដឹង​ថា ប៉ុន្មាន​មក​នេះ មនុស្ស​មួយ​ចំនួន​ដែល​រស់​នៅ​តាម​បណ្តា​ភូមិ​ស្រុក​ផ្សេងៗ ក្នុង​ខេត្ត​ជា​ច្រើន​នៅ​ក្នុង​ប្រទេស ត្រូវ​បាន​ស្លាប់ជា​បន្ត​បន្ទាប់​ដោយ​សារ​បាតុ​ភូត​រន្ទះ​បាញ់ ដោយ​ឡែក​លំ​នៅ​ឋាន ពលរដ្ឋ​ជា​ច្រើន​រយ​ខ្នង​ផ្ទះ​ផង​ដែរ ក៏​ត្រូវ​ភ្លៀង​លាយ​ឡំ​ជា​មួយ​ខ្យល់​កន្ត្រាក់​បោក​បក់​រលំ​បណ្តាល​អោយ​ខូច​ខាត​ទាំង​លំ​នៅ​ឋាន និង​​ទ្រព្យ​សម្បត្តិ យ៉ាង​ខ្លាំង​ខ្លា​ផង​ដែរ ។

ប៉ុន្តែ​សម្រាប់​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​រង​របួស ឬ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ដូច​ករណី​ដែល​បាន​កើត​ឡើង​នៅ​តាម​បណ្តា​ខេត្ត​ឡើយ គ្រាន់​តែ​ក្នុង​នោះ លំ​នៅ​ឋាន​ពល​រដ្ឋ​ខ្លាំង​ត្រូវ​ទឹក​ជន់​លិច ឬ​បើុង​ដំបូល​ផ្ទះ​ខូច​ខាត​បន្តិច​បន្តួច​ប៉ុណ្ណោះ​កាល​ពី​វេលា​ម្សិល​មិញ ក្រោយ​ពេល​មាន​ភ្លៀង​មួយ​មេ​ធំ​លាយ​ឡំ​ខ្យល់​កន្ត្រាក់​ខ្លាំង ជាក់​ស្តែង​ដូច​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ។

លោក​ឌី រ័ត្ន​ខេមរុណ អភិបាល​រង​ខណ្ឌ​មានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កាកក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​មាន​ជ័យ បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា ថ្វី​ត្បិត​តែ​អំណោយ​ដែល​បាន​ចែក​ជូន​នៅ​ពេល​នេះ​វា​តិច​តួច​ក៏​ពិត​មែន ប៉ុន្តែ​ក៏​អាច​ជួយ​ដោះ​ទុក្ខ​លំ​បាក​របស់​បង​ប្អូន​មួយ​កម្រិត​ផង​ដែរ ។

លោក​ប្រធាន​អនុ​សាខា​បន្ថែម​ថា ជីវិត​រស់​នៅ​ត្រូវ​តែ​មាន​ការ​តស៊ូ និង​ព្យាយាម ចូល​បង​ប្អូន​កុំ​អស់​សង្ឃឹម ចំពោះភាព​ក្រី​ក្រ​លំ​បាក​របស់​ខ្លួន ពិសេស​បង​ប្អូន​ដែល​ជា​ពិការ​ជន ព្រោះ​ថា គ្មាន​នរណា​កើត​មក​មិន​ជួប​ការ​លំបាក​ឡើយ ប៉ុន្តែ​យើង​ត្រូវ​ជំនះ​វា​អោយ​បាន​ដើម្បី​បន្ត​ជីវិត​រស់​ទៅ​មុខ​ទៀត និង​ដើម្បី​មាន​ជីវិត​នៅ​ជា​មួយ​ក្រុម​គ្រួសារ និង​មនុស្ស​ជា​ទី​ស្រលាញ់ ។

ឈ្លៀត​ក្នុង​ឱកាស​ដ​ដែល​នេះ លោក​ប្រធាន​អនុ​សាខា បាន​មាន​ប្រសាសន៍ ផ្ញើរ​ក្តី​នឹក​រលឹក​យ៉ាង​ក្រៃ​លែង​ផង​ដែរ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ជូន​ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង ៥០គ្រួសារ​ផង​ដែរ ។

ថ្វី​ត្បិត​តែ​ពេល​នេះ​សម្តេច​មិន​មាន​វត្តមាន​នៅ​ទី​នេះ​ពិត​ប្រាកដ​មែន ប៉ុន្តែ​ចិត្ត​របស់​សម្តេច​តែង​ឋិត​នៅ​ក្បែរ​បង​ប្អូន​ជា​និច្ច ដែល​លោក​តែង​តែ​ក្រើន​រំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​អោយ​ធ្វើ​យ៉ាង​ណា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​លំ​បាក តោក​យ៉ាក ចាស់​ជរា អ្នក​កើត​ជម្ងឺ​រុំា​រៃ និង​ជា​ពិសេស​ជន​មាន​ផ្ទុក​មេរោគ​អេដស៍ គឺ​មិន​ត្រូវ​មើល​រំលង​ជា​ដាច់​ខាត ព្រោះ​សុខ​ទុក​របស់​ពល​រដ្ឋ​កម្ពុជា គឺ​ជា​សុខ​ទុក​របស់​សម្តេច​កត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ដូច​គ្នា ។

សូម​បញ្ជាក់​ថា អំណោយ​ដែល​បាន​ចែក​ជូន​ក្នុង​មួយ​គ្រួសារ​ៗ ទទួល​បាន: មី​១​កេស ទឹក​សុទ្ធ​១​កេស ទឹកត្រី​១​កេស អង្ករ​១ប៉ាវ​ទម្ងន់​៥០​គីឡូ​ក្រាម និង​ថវិការ​ក្នុង​១​គ្រួសារ ២ម៉ឺនរៀល​ផង​ដែរ.៕

IMG-20170426-WA0010
IMG-20170426-WA0009
IMG-20170426-WA0008
IMG-20170426-WA0007
IMG-20170426-WA0006
IMG-20170426-WA0005
IMG-20170426-WA0004
IMG-20170426-WA0003