ទេសភាព​ឆ្នេរ​អូរឈើទាល​ពេល​ថ្ងៃ​រៀប​លិច ខេត្តព្រះសីហនុ

ដូច​ដែល​បងប្អូន​ប្រិយមិត្ត​ទាំងអស់​បាន​ដឹង​ស្រាប់​ហើយ​ថា សៀមរាប​ជា​ខេត្ត​មួយ​ដែល​សម្បូណ៌​ដំបន់​ទេសចរណ៍​បែប​វប្បធម៌ ដោយឡែក​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ទេសចរណ៍​មួយ​ដែរ តែ​បែប​សម្រស់​ធម្មជាតិ ដែល​មាន​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ច្រើន​ទៅ​កម្សាន្ត និង​ផ្ដិត​យក​រូបភាព​ទេសភាព​តាម​ឆ្នេរ​សមុទ្រ​និង​កោះ​នានា ។ ដោយសារ​សម្រស់​ធម្មជាតិ និង​ឆ្នេរ​រាបស្មើ​ដ៏​ស្រស់​ស្អាត និង​ការ​អភិវឌ្ឍ​ដំបន់​ទេសចរណ៍​ថ្មី​ៗ និង​ការ​ពង្រឹង​សន្តិសុខ អនាម័យ និង​សណ្ដាប់ធ្នាប់ បាន​ធ្វើឲ្យ​ខេត្តព្រះសីហនុ​បាន​ទទួល​ភ្ញៀវ​ទេសចរណ៍ និង​បាន​ចំណូល​មិន​ចាញ់​ខេត្តសៀមរាប​ឡើយ ។

ឆ្នេរ​អូរឈើទាល​ជា​ឆ្នេរ​ដែល​មាន​សម្រស់​ស្អាត​មួយ​ដែរ ដែល​ភ្ញៀវ​ទេសចរណ៍​ចូលចិត្ត​អង្គុយ​កម្សាន្ត ញ៉ាំ​អាហារ​សមុទ្រ​ឆ្ងាញ់​ៗ និង​គយគន់​ទេសភាព​ពេល​សុរិយា​អស្ដង្គត​ដ៏​ស្រស់​នៃ​ខត្តព្រះសីហនុ ។

aucheuteal-sihanouk-ville-4
aucheuteal-sihanouk-ville-3
aucheuteal-sihanouk-ville-1
aucheuteal-sihanouk-ville-2
aucheuteal-sihanouk-ville-thumb