ជន​​​ល្មោភ​​​កាម​​​ម្នាក់​​​ចាប់​​​រំលោភ​​​នារី​​​គ​ថ្លង់​​ម្នាក់​​បាន​សម្រេច​​ត្រូវ​​ក្រុម​គ្រួសារ​រត់​ទៅ​ប្ដឹង​​សមត្ថកិច្ច​​មូល​ដ្ឋាន​​មិន​​ខ្ចី​ខ្វល់

​មណ្ឌល​គិរី​​​៖ ជុំ​​វិញ​​ករណី​​អយុត្តិធម៌​មួយ​​បាន​​កើត​​ឡើង​​លើ​​នារី​​គ​​ថ្លង់​​ម្នាក់ រស់​​នៅ​​ភូមិ​​ពូ​​តាង ឃុំ​ពូ​​ជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ដែល​​ត្រូវ​ជន​​ល្មោភ​​កាម​​ចាប់​​រំលោភ​​បាន​សម្រេច ហើយ​​គ្រួសារ​​នាង​​បាន​​រត់​​ទៅ​ប្ដឹង​​លោក​​មេ​​ប៉ុស្ដិ៍​​ពូជ្រៃ​​និង​​អធិការ​​នគរ​បាល​​ស្រុក​​ពេជ្រាដា​​ឲ្យ​​ជួយ​​អន្តរាគមន៍​ឲ្យ​​កូន​​ស្រី​​របស់​​ពួក​​គាត់​​តែ​​បែរ​​ជា​​អស់​លោក​​សមត្ថកិច្ច​​ទាំង​​នោះ ធ្វើ​​ព្រងើយ​មិន​​អើ​​ពើ​​សូម្បី​​តែ​​បន្តិច​​ទៅ​​វិញ។

ទាល់​តែ​ថ្ងៃ​ទី​២៥​ខែ​មេសា​ឆ្នាំ​២០១៧​នេះ ​ទើប​​ដឹង​​ដល់​​​អភិបាល​​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង លោក​ក៏​បាន​ធ្វើ​ការ​ព្រ​មាន​យ៉ាង​ធ្ងន់​និង​បញ្ជា​កម្លាំង​សមត្ថកិច្ច​ទាំង​នោះ មាន​ទាំង​លោក​នាយក​នគរបាល​ប៉ុស្តិ៍​ពូជ្រៃ យ៉ាន់ សាណី និង​លោក សៅ សុវណ្ណ​រិទ្ធ អធិការ​នគរ​ស្រុក​ពេជ្រាដា ឲ្យ​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​មិន​ត្រូវ​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ដេក​សម្រក់​ទឹក​ភ្នែក​ដូច្នេះ​ទេ​។

ក្រោយ​ពេល​លោក​អភិបាល​ខេត្ដ​បញ្ជា​ទើប​កម្លាំង​សមត្ថកិច្ច​ឲ្យ​ចាប់​បញ្ជូន​ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​តុលា​ការ៕

FB_IMG_1493111646958
FB_IMG_1493111649069