កូន​អកតញ្ញូ​រំលោភ​ម្តាយ​បង្កើត​ត្រូវ​តុលាការ​នាំ​យក​មក​បើក​សវនា​ជំនុំជម្រះ

ភ្នំពេញ៖ ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក​ស្រី ស៊ លីនណា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​បើក​សវនាក​រឿង​ក្តី កូន​ប្រុស​បង្កើត​ផឹក​ស្រា​ស្រវឹង រំលោភ​សេពសន្ទវ:​ម្តាយ​រហូត​បាន​សម្រេច។

ជន​ជាប់​ចោទ​ឈ្មោះ យឹម ហួរ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​២១៧ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឬស្សី​កែវ រាជ​ធានី​ភ្នំពេញ សារ​​​ភាពថា​ខ្លួន​ពិត​ជា​បាន​រំលោភ​ម្តាយ​ពិត​មែន ដោយ​ពេល​នោះ​ខ្លួន​ស្រវឹង ហើយ​បញ្ជាក់​ថា​ខ្លួន​ពី​មុន​ក៏​ធ្លាប់​ប្រើ​ប្រាស់​គ្រឿងញៀន​ដែរ។

ជន​រងគ្រោះ​ជា​ម្តាយ​បង្កើត អាយុ​៦០​ឆ្នាំ ដែល​ហេតុ​ការណ៍នេះ បាន​កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០១០ មក​ម្លេះ ។ ប៉ុន្តែ​ដោយ​សារ​ជន​ត្រូវ​ចោទ​មិន​រាង​ចាល និង មិន​ព្រម​កែ​ខ្លួន ថែម​ទាំង​អុក​ឡុក គំរាម​កំហែង ក្នុង​ក្រុម​គ្រួសារ ទើប​ត្រូវ​សាច់​ញាតិ និង​ម្តាយ​បង្កើត​សម្រេច​ចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៦ខែ​តុលាឆ្នាំ​២០១៦ ។

សូម​ជម្រាប​ថា​លោក​ស្រី​ចៅ​ក្រម​បាន​សម្រេច​លើក​ពេល​ទៅ​ប្រកាស​សាល​ក្រម​សំណុំ​រឿង​ខាង​លើ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែ​ឧសភា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​៕

IMG-20170425-WA0039
IMG-20170425-WA0038