ជន​សង្ស័យ​២​នាក់​ត្រូវ​ឃាត់​ខ្លួន ក្រោយ​ពី​រក​ឃើញ​ថា បាន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន (ឫស្សីកែវ)

ភ្នំពេញ៖ ជន​សង្ស័យ​ប្រុស​ស្រី​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល ខណ្ឌឫស្សីកែវ ឃាត់ខ្លួន បន្ទាប់​ពី​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ពួក​គេ​បាន​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់ រួម​ជាមួយ​សម្ភារ​ប្រើប្រាស់​មួយចំនួន។

មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ​បាន​បញ្ជាក់​ថា ករណី​បង្ក្រាប​ជន​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ទាំង​២​នាក់​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៧ នៅ​ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ស្ថិត​ក្នុង​ក្រុម​៣ ភូមិខ«២» សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

មន្ត្រី​ដដែល បាន​បញ្ជាក់​ទៀត​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ឈាន​ដល់​បើក​កិច្ច​សហការ​បង្ក្រាប​ជាក់ស្ដែង​នេះ ជា​លទ្ធផល ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ជា​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​៣​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ព្រមទាំង​ទូរសព្ទ​ម៉ាក​សាំសុង ១​គ្រឿង។

ជន​សង្ស័យ​ត្រូវ​ឃាត់ខ្លួន​ទី១៖ ឈ្មោះ ម៉ាន មូស្លីម ហៅ​កុលាប ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម៣ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ មុខរបរ​មិន​ពិត​ប្រាដក (​ជា​អ្នក​ជួញ​ដូរ​) និង​ទី២៖ ឈ្មោះ ព្រុំ ស្រីណិត ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ជា​អ្នក​ប្រើប្រាស់)។

ក្រោយ​បង្ក្រាប ជន​សង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់ ពាក់ព័ន្ធ​បទ​ល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រួម​និង​វត្ថុ​តាង ត្រូវ​នាំ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី និង​បន្ត​អនុវត្ត​ស៊ើប​អង្កេត​ស្វែងរក​បក្ខ​ពួក​ដែល​នៅ​សេសសល់​ផង​ដែរ៕

drug-traffic-1
drug-traffic-thumbdrug-traffic-2
drug-traffic-3