អាមេរិកនិងជប៉ុន ធ្វើសមយុទ្ធរួមគ្នា ទប់ទល់ការសាកល្បងនុយក្លេអ៊ែរកូរ៉េខាងជើង
|យោងតាមការដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា នាវាដឹកយន្តហោះចម្បាំងអាមេរិក «USS Carl Vinson» និងនាវាចម្បាំងជប៉ុន ធ្វើសមយុទ្ធរួមគ្នា នៅឯតំបន់ប៉ាស៊ីហ្វិកខាងលិច ត្រៀមទប់ទល់ការបង្កហេតុដោយកូរ៉េខាងជើង។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យនាវាដឹកយន្តហោះ ចម្បាំង Carl Vinson ធ្វើដំណើរទៅកាន់តំបន់ក្បែរដែនទឹក ឧបទ្វីបកូរ៉េ ដើម្បីសបញ្ជាក់ កូរ៉េខាងជើងកុំឲ្យសាកល្បងអាវុធនុយក្លេអ៊ែរ។