ខឹង​ស្តី​ដណ្តឹង​កូន​ស្រី​មិន​បាន​យក​ដាវ កាប់​សម្លាប់​ឪពុក​ម្ដាយ​​រង​របួស​ធ្ងន់​នៅ​ស្រុក​កណ្តាល​ស្ទឹង!!

ខេត្ត​កណ្តាល​៖ ​ប្តីប្រពន្ធ​០១​គូ​ត្រូវ​បាន​ឃាត​ក​រកាប់​សម្លាប់​និង​ប្តី​បាន​ស្លាប់​យ៉ាងអាណោចអាធ័ម​បំផុត។​

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៣ ​ខែ​មេសា​ឆ្នាំ​២០១៧ ​វេលា​ម៉ោង ០១និង​១០​នាទី​ឈាន​ចូល​ថ្ងៃទី​២៤ ​នៅ​ត្រង់​ចំណុច​ក្នុង​រោង​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​នៅ​ក្នុង​ភូមិ​រកា ឃំុ​រកា ​ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រងគ្រោះ​ទី​​១​ជា​ប្តី ​ឈ្មោះ ​ឡូញ លុន ​ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ ​រស់​នៅ​ភូមិ​ឃំុ​កើត​ហេតុ​មុខ​របរ​កសិករ (​ស្លាប់​) កំពុង​ដេក​ក្នុង​អង្រឹង​លង់​លក់ ស្រាប់​តែ​ជន​សង្ស័យ​កាប់​ត្រូវ​ចំនួន​០៤​ដាវ ត្រូវ​ក្បាល,​​ត្រូវ​ពោះ​ធ្លាយ​ពោះ​វៀន​,​ត្រូវ​ដើម​ទ្រូង​និង​ត្រូវ​ក​ដៃ។ ចំណែក​ជន​រងគ្រោះ​ទី២​ត្រូវ​ជា​ប្រពន្ធ​ឈ្មោះ វ័រ​ រ៉ៃ អាយុ​៦០​ឆ្នាំ (រង​របួស​ធ្ងន់) មុខរបរ​កសិករ​និង​រស់​នៅ​ភូមិ​ឃំុ​កើត​ហេតុ ​កំពុង​ដេក​លង់​លក់​លើ​គ្រែ​ក្បែរ​គ្នា ត្រូវ​ជន​សង្ស័យ​កាប់​ចំ​នួន​០២​ដាវ ចំ​ ពោះ​​ខាង​ឆ្វេង​,ចំ​ស្មា​ខាង​ស្ដាំ ​០១​ដាវ ​និង​ត្រូវ​ត្រចៀក​ស្ដាំ។

​រីឯ​ជន​សង្ស័យ​ឈ្មោះ សួន ឧត្តរា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ​មាន​​ស្រុក​កំណើត​នៅ​​ឃំុ​ដីឥដ្ឋ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល ​តែ​ស្នាក់​នៅ​​ផ្ទះ​លេខ​៤៩​ផ្លូវ​លំ ភូមិទ្រា សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មាន​ជ័យ​។​

ក្រោយ​ពី​កើត​ហេតុ​ត្រូវ​បាន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ព្រួត​គ្នា​វាយ​ដល់​ស្លាប់​បាត់​ទៅ​ហើយ។

សមត្ថកិច្ច​បាន​បន្ត​ថា មូល​ហេតុ​ជន​សង្ស័យ​បាន​ខឹង ព្រោះ​ចូល​ស្តី​ដណ្តឹង​កូន​ស្រី​ជន​រងគ្រោះ​មិន​បាន ដោយ​ជន​សង្ស័យ​មាន​ប្រពន្ធ​ហើយ ​ហើយ​ជន​រងគ្រោះ​ធ្លាប់​មក​ប្តឹង​ផ្ទាល់​មាត់​នៅ​នគរបាល​ប៉ុស្តិ៍​ផង​ដែរ ​លុះ​មក​ដល់​វេលា​​កើត​ហេតុ​ជន​សង្ស័យ​បាន​យក​ដាវ​មក​កាប់​ឪពុក​និង​ម្តាយ​គេ​តែ​ម្តង បណ្តាល​ស្លាប់​ឪពុក​និង​ម្តាយ​រង​របួស​ធ្ងន់។

ក្រោយ​ពី​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជន​រង​គ្រោះ​បញ្ជូន​ទៅ​​សង្គ្រោះ​ឯ​មន្ទីរ​ពេទ្យ ដោយ​ឡែក​សាក​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

2017-04-24 10.17.19
2017-04-24 10.17.48
IMG-20170424-WA0038
IMG-20170424-WA0037
IMG-20170424-WA0041
IMG_20170424_102115K