ទើបស្គាល់គ្នា៧ខែសោះរួមរ័ក្ស៦ដងត្រូវម្ដាយក្មេងស្រីរងគ្រោះដឹងជាប់ខ្នោះ

ភ្នំពេញ៖​ ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្រោយ​ពេល​ទទួល​ពាក្យ​បណ្ដឹង​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​ចោទ​ពី​បទ​”រំលោភ​សេព​សតិវះ​”លើក្មេងរងគ្រោះ​បាន​​សម្រេច​តាំង​ពី​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ហូត​មក​ដល់​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​មេសា​ឆ្នាំ​២០១៧​ទើប​បែក​ការ​ដល់​ឪពុក​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​តែ​ម្តង។

​ជន​សង្ស័យ​ឈ្មោះ​ឆក់​ ឃុន ឆាង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​កម្ម​ករ​រោង​ចក្រ​​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​២៦​ ភូមិ​អង្គ​កែវ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​បង​ប្រុស​បង្កើត​ឈ្មោះ​ឆក់​​​ ចាន់​​នី​​ ភេទប្រុស​អាយុ​២៥​ឆ្នាំ​មុខ​របរ​នៅ​ផ្ទះ​ ស្នាក់​ជា​មួយ​គ្នា​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ភ្នំ​កុង​ឃុំ​អង្គ​ជ័យ​ ស្រុក​អង្គជ័យ ខេត្ត​កំពត។

​យោង​តាម​សម្ដី​ជន​សង្ស័យ​ បាន​អោយ​ដឹង​ថា​ រូប​គាត់​និង​ជន​រងគ្រោះ​បាន​ស្រលាញ់​អស់​រយះ​ពេល​៧​ខែ​មក​ហើយ​តែ​ឪពុក​ម្តាយ​មិន​ដឹង​ទាំង​សង​ខាងឡើយ។​ ហើយ​ពួក​​គេ​​ក៏​​ធ្លាប់​​រួម​រ័ក្ស​​ជា​​មួយ​​គ្នា​​ច្រើន​​ដង​​មក​ហើយ។

ក្រោយ​មក​បង​ប្រុស​ជន​សង្ស័យ​ក៏​បាន​មាន​ទំនាក់​ទំនង​ជា​មួយ​ជន​រង​គ្រោះ​រហូត​ឈាន​ដល់​ការ​រួមរ័ក្ស​បាន​៣​ដង​ថែម​ទៀត​តែ​ពុំ​មាន​អ្នក​ណា​ដឹង​ឡើយ ។

លុះ​ក្រោយ​ចូល​ឆ្នាំ​ពេល​មក​ពី​ស្រុក​វិញ​ពួក​គេ​ក៏​បាន​ជួប​គ្នា​សា​ជា​ថ្មី​ដោយ​មាន​ឱកាស​ស្ងាត់​នៅ​ក្នុង​បន្ទប់​តែ​២​នាក់​ទើប​ពួក​គេ​រួមរ័ក្ស​និង​គ្នា​ម្តង​ទៀត​ជា​លើក​ចុង​ក្រោយ​រហូត​មក​ដល់​ថ្ងៃ​កើត​ហេតុ​ទើប​បែកការ​ដល់​ឪពុក​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់​ខ្លួន​ជនសង្ស័យតែម្ដងដោយជនសង្ស័យឈ្មោះឆក់​ ចាន់នី បាន​គេចខ្លួន​បាត់​។

​ចំណែក​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ .​វ​ស.ន.ន ភេទ​ស្រី​ អាយុ​១៧​​ឆ្នាំ​មុខ​របរ កម្ម​ការិនី​រោង​ចក្រ​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​25​ភូមិ​អង្គកែវ​សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុក​កំណើត​នៅ​ ភូមិ​ជ្រៃ​ឃុំ​ជន្លុង​ ស្រុក​ត្រាំង​ខេត្ត​តាកែវ។

2017-04-23 16.27.36

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​នាំ​ជន​សង្ស័យ​មក​សួរ​នាំ​នៅ​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​សាក​សួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ៕

2017-04-23 16.28.24
IMG_20170423_162849