បើករថយន្តប្រណាំងគ្នាបុករះអ្នកដំណើរស្លាប់ម្នាក់ហើយរថយន្តបង្កក្រឡាប់ផ្ងាជើង​

ភ្នំពេញ៖ រថយន្ត​កាមរី​បាឡែន​បាន​បើក​ប្រដេញ​គ្នា​ជា​មួយ​រថយន្ត​ព្រូស ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​ដំណើរ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​និង​កន្លែង រួច​ហើយ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​បាន​ផ្លោង​ទៅ​បុក​រឺម៉ក​កង់​បី​ដែល​ចត​ស្ងៀម​បណ្ដាល​ឲ្យ​ក្រឡាប់​ឡើង​ផ្ងារ​ជើង​យ៉ាង​ច្រង៉ាង នៅ​ត្រង់​ចំណុច​ជាប់​រង្វង់​មូល​សម្ដេច​ សង្ឃ​រាជ ជួន ណាត ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៧ ។

IMG-20170423-WA0007

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​កាមរី​បា​ឡែន ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​2​U.12​95 ដែល​បើក​បរ​ដោយ​នារី​ម្នាក់ រួម​ដំណើរ​ដោយ​នារី​ពីរ​នាក់​ទៀត​ក្នុង​រថយន្ត បាន​បើក​បរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហនុ​ទិស​ដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន រួម​ទាំង​មាន​ការ​ប្រដេញ​គ្នា​ជា​មួយ​រថយន្ត​ព្រូស​មួយ​គ្រឿង​ទៀត​មិន​ចាំ​ស្លាក​លេខ​ផង​ដែរ ខណះ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​ជ្រុល​ចង្កូត​​ទៅ​​បុក​​ម៉ូតូ​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​ដំណើរ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដួល​បោក​ក្បាល​និង​ថ្ម​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង រួច​ហើយ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​បាន​ផ្លោង​ទៅ​បុក​រឺម៉ក​កង់​បី​ដែល​ចត​ស្ងៀម​ចាំ​ដឹក​ម៉ូយ បណ្ដាល​ឲ្យ​ក្រឡាប់​ឡើង​ផ្ងារ​ជើង​យ៉ាង​ច្រង៉ាង ។

IMG-20170423-WA0006

ក្រោយ​ពេល​កើត​ហេតុ ភាគី​ខាង​រថយន្ត​បង្ក​បាន​ចុះ​គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​រថយន្ត​នៅ​និង​កន្លែង​កើត​ហេតុ ។​បន្ទាប់​មក​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ធ្វើ​កំណត់​ហេតុ​និង​ទំនាក់​ទំនង​ទៅ​សាច់​ញាតិ​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។

IMG-20170423-WA0005

ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ រួម​ទាំង​រុឺម៉ក់​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ធ្វើ​ការ​វាស់​វែង យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន ដើម្បី​រង​ចាំ​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​៕

IMG-20170423-WA0008
IMG-20170423-WA0009