ស្លាប់ពីរនាក់របួសម្នាក់ធ្ងន់ដោយសារជិះម៉ូតូបុកគ្នាពេញទំហឹង

ភ្នំពេញ​៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស់​យ៉ាង​ពេញ​ទំហឹង នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ស្ថិត​ភូមិ​គល់ សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ នា​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០​១៧ បណ្ដាល​ឲ្យ​មនុស្ស​២​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​និង​២​នាក់​ទៀត​រង​របួស​ធ្ងន់ ។
IMG-20170423-WA0004
ជន​រង​គ្រោះ​ដែល​រង​របួស​ធ្ងន់​២​នាក់​និង​ស្លាប់​២​នាក់ មិន​បាន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ គ្រាន់​តែ​ដឹង​ថា ភាគី​ខាង​ម៉ូតូ​ហុង​ដា​ឌ្រីម​ស៊េរី​២០​១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1​F​L​-76​84​ជិះ​គ្នា​២​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ម្នាក់ និង​រង​របួស​ធ្ងន់​ម្នាក់ដែល​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​លេខ​៤ ទិស​ដៅ​ពី​កើត​ទៅ​លិចហើយ​ម៉ូតូ​ហុង​ដា​ឌ្រីម​ស៊េរី​២០​១៥ ពណ៌​ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​1CT.7890 ​ក៏​ជិះ​គ្នា​២​នាក់​និង​មាន​អ្នក​ស្លាប់​ម្នាក់ រង​របួស​ធ្ងន់​ម្នាក់​ដូច​គ្នា ដោយ​ធ្វើ​ដំណើរ​បញ្ច្រាស់​ទិស​គ្នា ។
IMG-20170423-WA0003
បើ​តាម​សម្ដី​ប្រជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គឺ​ម៉ូតូ​ពីរ​គ្រឿង​បាន​ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​គ្នា ខណះ​ដែល​ផ្លូវ​ងងឹត​ផង​នោះ ជិះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ក៏​បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង បណ្ដាល​ឲ្យ​ស្លាប់​២​នាក់​ទាំង​សង​ខាង និង​រង​របួស​ធ្ងន់​២​នាក់​ទាំង​សង​ខាង ។
IMG-20170423-WA0002
ក្រោយ​ពេល​កើត​ហេតុ ជន​រង​គ្រោះ​២​នាក់​ដែល​រង​របួស​ធ្ងន់​នោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ ចំណែក​ឯ​សាក​សព​២​នាក់​ខាង​លើ ត្រូវ​បាន​សាច់​ញាតិ​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​បាន​ត្រឹម​តែ​យំ​សោក​បោក​ខ្លួន​ស្រណោះ​ដល់​សព ។
IMG-20170423-WA0000
បន្ទាប់​មក​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ រួច​ធ្វើ​កោសល្យវិច្ឆ័យ​សព ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន ៕
IMG-20170423-WA0001
Screenshot_2017-04-22-23-09-53
Screenshot_2017-04-22-23-10-13Screenshot_2017-04-22-23-12-11
Screenshot_2017-04-22-23-12-42
Screenshot_2017-04-22-23-12-52
Screenshot_2017-04-22-23-13-22