ក្តៅៗ ! ​លោក ជុន ច័ន្ទបុត្រ, លោក ឡុង រី និងលោកស្រី មូរ សុខហួរ ត្រូវ​សាលា​ដំបូង​រាជធានីភ្នំពេញ …

រាជធានីភ្នំពេញ៖ ​ទី​បំផុតសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះ​ហៅ​លោក ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធបទល្មើសបន្លំខ្លួនចូលពន្ធនាគារព្រៃស។

ក្នុង​ដីការ​នោះ ក៏បាន​កោះ​ហៅ លោក ឡុង រី ជាសាក្សី និងលោកស្រី មូរ សុខហួរ ជាសាក្សី ។

សូមបញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​បាន​យក​ដីកាកោះ​ហៅ​លោក ជុន ច័ន្ទបុត្រ, តំណាងរាស្រ្ត ឡុង រី និង​លោកស្រី មូរ សុខហួរ ទៅបិទនៅផ្ទះរៀងៗខ្លួន នៅ​វេលា​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ២០១៧នេះ។

ដីកា​កោះ​ហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា៖

១៖ អញ្ជើញ​ឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ភេទប្រុស ជាជន​សង្ស័យ ស្នាក់​នៅ​វិទ្យុ​អាស៊ីសេរី អាគារ POC លេខ១៨៤ ផ្លូវលេខ​២១៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

២៖ អញ្ជើញ​ឈ្មោះ ឡុង រី ភេទ​ប្រុស ជា​សាក្សី ទី​លំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៧០ ផ្លូវលេខ​០៩ (បុរីពិភពថ្មី) ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៣៖ អញ្ជើញ​ឈ្មោះ មូរ សុខហួរ ភេទ​ស្រី ជា​សាក្សី ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៤៣z៣៩ ផ្លូវ​លេខ​៤៦៦ ក្រុមទី​៧៤ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។

ប្រភព​ព័ត៌មាន​នៅ​វេលារសៀល​ថ្ងៃខែ​ដដែល​ឲ្យ​ដឹង​ថា តំណាង​លោក ជុន ច័ន្ទបុត្រ បាន​ទទួល​ដីកា​កោះ​ហៅ​នេះ​រួចហើយ៕

chun-chanbut-1
chun-chanbut-2
chun-chanbut-3
chun-chanbut-4
chun-chanbut-5
chun-chanbut-6
chun-chanbut-7
chun-chanbut-8
chun-chanbut-9chun-chanbut-7