ចោរ​កាច់​ក​ម៉ូតូ​ត្រូវ​អស់​ល័ក្ខ​ដោយសារ​​​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ

កំពង់ស្ពឺ: ថ្ងៃ​ទី​២០​ខែ​​មេសា​​ឆ្នាំ​២០១៧ កម្លាំង​នគរ​បាល​ខេត្ត​កំពង់១​ស្ពឺ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី សម សា​មួន ស្នង​ការ​នគរ​បាល​ខេត្ត លោក​ឧត្តម​សេនីយ៍​ត្រី សោម បូរ៉ា ស្នង​ការ​រង​ទទួល បន្ទុក​កណ្ដាល​ព្រហ្ម​ទណ្ឌ លោក​វរសេនីយ៍​ទោ សម សាក់ នាយការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់ និង​លោក​វរសេនីយ៍​ទោ ឃុត សុផល អធិ​ការ​នគរ​បាល​ស្រុក​សំរោង​ទង បាន​ដឹក​នាំ​កម្លាំង​ប្រតិបត្តិ​ការ សហ​ការ​ជា​មួយ​កម្លាំង​ស្រុក​អង្គ​ស្នួល សុើប​អង្កេត និង​បង្រ្កាប​ក្រុម​ចោរ​ជំនាញ​ជំនាយ កាច់​ក​ម៉ូតូ​ដែល​មាន​គ្នា​ចំនួន​ពី៦ ទៅ ៨នាក់បាន​​ចំនួន ​៣​នាក់៖

១-​ឈ្មោះ ហោ ធួក ភេទ​​ប្រុសអាយុ ៤០ឆ្នាំនៅ​ភូមិ​ព្រៃឈើ​ទាល ឃុំ​រប​សេដ្ឋ ស្រុក​បរ​សេដ្ឋ ខេត្ត​កំពង់​ស្ពឺ ។
២-​ឈ្មោះ ញុឹក ស្រី​ណាក់ ភេទ ស្រី អាយុ ១៩​ឆ្នាំ នៅ​ភូមិ ទី​២ ឃុំ​ព្រែកតា​នង់ ស្រុក​កោះ​សុ​ទិន ខេត្ត​កំពង់​ចាម ។
៣​-ឈ្មោះ ​ប៉ែន ណុប ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​បឹង​ប្រស្រែ ឃុំ​ព្រៃ​​ញាតិ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ(មុខ​សញ្ញា​​ចេញ​ពី​ពន្ធ នា​គារ) ។

IMG-20170422-WA0044

បន្ទាប់​មក​យើង​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ឈ្មោះ​ ពេជ្រ ​ចាន់ អាយុ​ ៣៣​ឆ្នាំ នៅ​ភូមិ​ពង្រាល​ធំ ឃុំ​ពោធិ៍ពង្រាល ស្រុក​បរ​សេដ្ឋ ខេត្ត​កំពង់​ស្ពឺ នៅ​ចំណុច​លើ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ៣៧​-​៣៨ដក​ហូត​ថ្នាំ​ញៀន២​កញ្ចប់ធំ​១​កញ្ចប់ ។

IMG-20170422-WA0047

លុះ​ដល់​​ថ្ងៃ​ទី ២១-​០៤-​២០​១៧​បាន​ឃាត់​ខ្លួន​ឈ្មោះ ឌុច រដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ពោធ៍​ពង្រាល​ធំ ឃុំ​ពោធ៍​ពង្រាល ស្រុក​បរ​សេដ្ឋ ខេត្ត​កំពង់​ស្ពឺ ។

IMG-20170422-WA0048

អំពី​សកម្ម​ភាពរបស់ ក្រុម​ចោរកាត់​ករ​ម៉ូតូ​ខាង​លើ​នេះមាន​ចំនួន១៨​​លើកមាន​ខេត្ត​ចំនួន​៣​គឺ:
១​-ខេត្ត​កំពង់​ស្ពឺ​មាន​ស្រុក​ចំនួន ៣ និង​ក្រុង​១ ក្នុង​នោះ​ស្រុក​សំរោង​ទង ៣​លើក ស្រុក​គង​ពិសី ១លើក ស្រុក​ឧដុង្គ១​លើក និង​ក្រុង​ច្បរ​មន៦​លើក។
២-​ខេត្ត​កណ្ដាល​មាន​ចំនួន​១ ស្រុកគឺ​ស្រុក​អង្គ​ស្នួល​៤​លើក។
៣-​​ខេត្ត​កំពង់​ចាម​មាន ៣​លើក។
ករណី​ខាង​លើ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​រឿង​តាម​នី​តិ​វិធី ៕

IMG-20170422-WA0049
IMG-20170422-WA0046
IMG-20170422-WA0045
IMG-20170422-WA0041
IMG-20170422-WA0042
IMG-20170422-WA0043