​រថយន្ដ​​រអិល​ធ្លាក់​ផ្លូវ​ស្លាប់​មនុស្ស​៤៤​នាក់​យ៉ាង​អាណោច​អាធ័ម

ប្រទេសឥណ្ឌា​៖ មនុស្ស​៤៤​នាក់​បាន​បាត់​បង់​ជីវិត​បន្ទាប់​ពីរ​ថយន្ត​ក្រុង​មួយ​បាន​រអិល​ពី​ផ្លូវ​នៅ​តាម​ជើង​ភ្នំ ហើយ​ធ្លាក់​​ទៅ​ក្នុង​ជ្រោះនៅ​​តំបន់”Hima​lay​an “ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​រ៉យទ័រ​បាន​អោយ​ដឹង​ថា​រថយន្ត​ក្រុង​នោះ​ដឹក​អ្នក​ដំណើរ​ចំនួន​៥៦​នាក់ ហើយ​បាន​រអិល​ធ្លាក់​ផ្លូវ​នៅ​ខាង​ជើង​រដ្ឋ Himachal Pradesh នៅ​ចម្ងាយ​ប្រមាណ​១១៥​គីឡូ​ម៉ែត្រ​នៃ​រដ្ឋ​ធានី Shimla។

អាជ្ញា​ធរ​បាន​បញ្ជាក់​ថា ពេល​នេះ ក្រុម​អ្នក​​ជួយ​​សង្គ្រោះ​កំពុង​ប្រញាប់​ប្រញាល់​ក្នុង​ការ​ជួយ​ដល់​អ្នក​ដែល​កំពុង​ធ្លាក់​កប់​នៅ​ក្នុង​ជ្រោះ​ហើយ​បាន​ជួយ​អ្នក​ដំណើរ​មួយ​ចំនួន​នៅ​មាន​ជីវិត​និង រង​របួស។

ប្រជា​ពលរដ្ឋ​ស្លាប់​ច្រើន​ជាង​គេ​នៅលើពិភពលោកគឺមានតែប្រទេសឥណ្ឌាមក​ពី​ស្ថាន​ភាព​ផ្លូវ​អាក្រក់​ពេល​ធ្វើ​ដំណើរ​គឺ​ក្នុង​មួយ​ឆ្នាំ​ៗ​ស្លាប់​រាប់​ម៉ឺន​នាក់​ ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ត​នោះ​ជា​កម្ម​សិទ្ធិ​រ​ប​ស់​​ក្រុម​​ហ៊ុន​ឯក​ជន​បាន​រអិល​ធ្លាក់​ជ្រោះ​ពេល​កំពុង​ធ្វើ​ដំណើរ​បាន​បណ្តាល​ឲ្យ​មនុស្ស​៤៤​នាក់​ស្លាប់៕

FB_IMG_1492831213474