រំលំ​ទៀន​មក​លើ​កំរាល​ព្រំ​បង្ក​ជា​អណ្តាត​ភ្លើង​ឆាប​ឆេះ​ព្រះវិហារ​ក្នុង​វត្ត​សន្សំ​កុសល​មួយ​ប្រាវ បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក

រាជ​ធានី​ភ្នំពេញ : នៅ​វេលាម៉ោង​៧ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ​២០១៧នេះ មាន​ករណី​អគ្គីភ័យ​មួយ​​បាន​ឆាប​ឆេះ​ព្រះ​វិហារ​បន់​ស្រន់ ស្ថិត​​ក្នុង​​បរិវេណ​​វត្ត​​សន្សំ​​កុសល ក្នុង​ភូមិ​​សន្សំ​​កុសល សង្កាត់​​បឹង​​ទំពុន ខណ្ឌ​​មាន​​ជ័យ ដោយ​​បំផ្លាញ​​សម្ភារះ និង​​គ្រឿង​​សក្ការះ​បូជា​មួយ​ចំនួន ។

លោក ព្រហ្ម យ៉ត នាយ​ការិយា​ល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​បញ្ជាក់​អោយ​ដឹង​ថា ករណី​អគ្គិភ័យ​នេះ​កើត​ឡើង​ដោយ​សារ​តែ រំលំ​ទៀន​មក​លើ​កំរាល​ព្រំ ក៏​បង្ក​ឲ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​នេះ​តែ​ម្ដង។ តែ​ទោះ​ជា​យ៉ាង​ណា ភ្លើង​ដែល​ឆេះ​នេះបាន​រលត់​ទៅ​វិញ​ដោយ​សារ​តែ មាន​ការ​ជួយ​អន្ដរាគមន៍​ពី​សមត្ថកិច្ច​អគ្គិភ័យ​ទាន់​ពេល ហើយ​បាន​ប្រើ​ប្រាស់​ឡាន​ទឹក​អស់​ចំនួន​៣​គ្រឿង ដោយ​បាញ់​អស់​ទាំង​៣​ឡាន។

ក្នុង​ការ​ឆាប​ឆេះ​នេះ មិន​មាន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ដោយ​បាន​បំផ្លាញ​សម្ភារះ​មួយ​ចំនួន​ដូច​ជា កំរាល​ព្រំ ផ្ទាំង​គំនូរ និង​សម្ភារៈ​ទី​សក្ការះ​បូជា​នៅ​ក្នុង​ព្រះ​វិហារ មួយ​ចំនួន​ទៀត​តែ​ប៉ុណ្ណោះ៕

IMG-20170422-WA0022
IMG-20170422-WA0021IMG-20170422-WA0020IMG-20170422-WA0019
IMG-20170422-WA0012
20170422_074232