រថយន្ដ​OD​បើក​បុក​ជា​មួយ​ម៉ូតូ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​២​នាក់

រាជ​ធានីភ្នំពេញ៖ បុរស​ម្នាក់ ​និង​ក្មេងតូច​ម្នាក់​រង​របួស​ធ្ងន់​ ដោយ​សារ​តែ​រថយន្ដ​OD​មួយ​គ្រឿង​បើក​បត់​ចូល​ទៅ​ផ្ទះក្នុង​បុរី​”ប៉េង​ហួត”​បណ្ដាល​ឲ្យ​ប៉ះ​ជា​មួយ​និង​ម៉ូតូ​គ្រឿង​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២១:​៤០នាទី​យប់​ថ្ងៃ​ទី​២១​ខែ​មេសា​ឆ្នាំ​២០១៧ ​ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​បុរី​”ប៉េង​ហួត”​តាម​បណ្ដោយ​ផ្លូវ​២១៧​សង្កាត់​ស្ទឹង​មាន​ជ័យ​ខណ្ឌ​មាន​ជ័យ។

IMG_20170421_233821

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ ឌ្រីម​សេ​១២៥ ដែល​ពាក់ស្លាក់​លេខ​1DG​-56​57​បើក​បរ​ដោយ​បុរស​ម្នាក់​និង​ក្មេង​តូច​ម្នាក់​មក​ពី​ទិស​ត្បូង​ទៅ​ជើង លុះ​ជិះ​​មក​​ដល់​មុខ​បុរី “ប៉េង​ហួត”​ក៏​មាន​រថយន្ដ​OD​មួយ​គ្រឿង​ពាក់​​ស្លាក់​​លេខ នប​2-​1981 បើក​បរដោយ​ស្ដ្រី​បើក​មក​ពី​ជើង​ទៅ​ត្បូង​ពេល​បើកមក​ដល់​បុរី​”ប៉េង​ហួត”​រថយន្ដ​បាន​បើក​បត់​ចូល​ផ្ទះ​ដែល​នៅ​ក្នុង​បុរី​ស្រាប់​តែ​បុក​ជា​មួយ​និង​ម៉ូតូ​តែ​ម្ដង​បណ្ដាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​រង​របួស​ធ្ងន់​និង​បុរស​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ដែរ​ភ្លាម​ៗ​នោះ​រថយន្ដ​បាន​បើក​រត់​ទៅ​ក្នុង​បុរី​បាត់​តែ​ម្ដង។

20170421_220125(0)

ជន​រង​គ្រោះ​មាន​ឈ្មោះ ជិន​ សុមាច​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខ​របរ​ កម្ម​ករ រោង​ចក្រ​ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ១​សង្កាត់​ស្ទឹង​មានជ័យ​ខណ្ឌ​មានជ័យ។

20170421_221610

ក្មេង​ប្រុស​មាន​ឈ្មោះ សុំ សុ​វណ្ណារ៉ា ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​មុខរបរ​”សិស្ស”​ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ១​សង្កាត់​ស្ទឹង​មាន​ជ័យ​ខណ្ឌ​មាន​ជ័យ។

20170421_214540

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះមក​ជួយ​អន្ដរាគមន៍​និង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍នគរបាល​​ស្ទឹង​មាន​ជ័យ ដើម្បី​ដោះ​ស្រាយ​ពេល​ក្រោយ​៕​

20170421_214622
20170421_221912
20170421_221919