អីយ៉ា! អាមេរិក កូរ៉េ ចិន និង​រុស្ស៊ី​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​…

វ៉ាស៊ីនតោន ៖ តាម​សេចក្តី​រាយការណ៍​ពី ​CNN ​នា​ព្រឹក​ថ្ងៃសុក្រ ​ទី២១ ​ខែមេសា ​ឆ្នាំ២០១៧ ​។ មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​បាន​ប្រាប់ CNN នៅមុន​នេះ​បន្តិច​ថា ​កងទ័ពអាកាស​ជួរមុខ ​អម​ដោយ​យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក-មី​ស៊ី​ល​របស់​ប្រទេស​ចិន ​ត្រូវ​បាន​ទទួល​បាន​បញ្ជា​ឲ្យ​ស្ថិតនៅ​ក្នុង​​ការ​ប្រុង​ជើងការ​កម្រិតខ្ពស់​បំផុត ​ខណៈ​ដែល​សហរដ្ឋអាមេរិក​មើលឃើញ​ថា ចិន​កំពុង​ត្រៀមខ្លួន​ឆ្លើយតប​​នឹង​ស្ថានការណ៍​នៅ​កូរ៉េខាងជើង ​ក្នុងករណី​មានការ​ផ្ទុះ​សង្គ្រាម​ឡើង។

មន្ត្រី​ខាងលើ​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អាមេរិក​ក៏​បាន​ឃើញ​នូវ​យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង​មិន​ធ្លាប់​មាន ដែល​ត្រូវ​បាន​ទីក្រុង​ប៉េកាំង​ចេញ​បញ្ជា​ឲ្យ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ជើងការ​កម្រិត​ខ្ពស់ និង​ត្រៀម​លក្ខណៈ​ឲ្យ​បាន​រួចរាល់​តែម្តង នៅ​ក្នុង​ការ​បំពេញ​ប្រតិបត្តិការ​បន្ទាន់។ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ហៅ​សកម្មភាព​របស់​ចិន​នោះ​ថា «ជា​ការ​ត្រៀមខ្លួន​រួចរាល់​ឲ្យ​បាន​លឿន» នៅ​ក្នុង​ការ​ឆ្លើយតប​ក្នុង​ករណី​មាន​ហេតុការណ៍​បន្ទាន់​ណាមួយ​កើត​ឡើង​នៅ​កូរ៉េខាងជើង។

yobminh-1

បន្ថែម​ពី​នេះ​សហរដ្ឋអាមេរិក​បាន​ធ្វើការ​ព្រមាន​ផង​ដែរ​ថា ការ​រៀបចំ​បង្ហាញ​សាច់ដុំ​របស់​ចិន​នេះ គឺ​ជា​ហានិភ័យ​មួយ​នៅ​ក្នុង​ករណី​មាន​ការ​ផ្ទុះ​ឡើង នូវ​ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ ប្រសិនបើ​មាន​ការ​បង្ក​ហេតុ​ណាមួយ​ដោយ​កូរ៉េខាងជើង ដូច​ជា​ការ​បាញ់​មីស៊ីល​សាកល្បង​នោះ។

រហូត​មកដល់​ពេល​នេះ កូរ៉េខាងជើង និង​អាមេរិក នៅ​តែ​ស្ថិត​ក្នុង​សង្គ្រាម​ពាក្យ​សម្ភី​នៅឡើយ តាម​រយៈ​ព័ត៌មាន​នានា ដែល​បាន​ចេញផ្សាយ​ដូចជា «អាមេរិក​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទប់​នឹង​កូរ៉េខាងជើង» ហើយ «កូរ៉េខាងជើង​ក៏​ព្រមាន​កម្ទេច​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ឲ្យ​ទៅ​ជា​ផេះផង់​ផង​ដែរ ក្នុង​ករណី​ដែល​មាន​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ឧបទ្វីប​កូរ៉េ​នោះ» ។

yobminh-2

មិន​ត្រឹមតែ​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​កូរ៉េខាងជើង​នោះ​ទេ សូម្បី​រុស្ស៊ី​ក៏​មាន​សេចក្តី​រាយការណ៍​ត្រូវ​បាន​ចេញ​ផ្សាយ​ដែរ​ថា បាន​ធ្វើការ​ដាក់​ពង្រាយ​ទ័ព និង​សព្វាវុធ​នៅ​តែ​ក្បែរ​ព្រំដែន​កូរ៉េខាងជើង​រួចជាស្រេច ប៉ុន្តែ​ទីក្រុង​មូស្គូ​បាន​អះអាង​ថា វា​ស្ថិត​នៅ​ក្នុង​ន័យ​ការពារ​សន្តិសុខ ក្នុង​ករណី​មាន​ជន​ភៀសខ្លួន​កូរ៉េខាងជើង​ហូរ​ចូល​ក្នុង​ដែន​រុស្ស៊ី ក្នុង​ករណី​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ប៉ុណ្ណោះ៕

yobminh-3

ប្រភព៖ Jongruk News