យន្តហោះ​ទំនើប​របស់​អាមេរិក អាច​ហិតក្លិន​គ្រាប់បែក​នុយក្លេអ៊ែរ បាន​ទៅ…

ប្រភព​ពី Yonhapnews របស់​ប្រទេស​កូរ៉េខាងត្បូង បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃម្សិលមិញ ទី​២០ ខែមេសា ឆ្នាំ​២០១៧ ​នេះ​ដែល​ដកស្រង់​ប្រភព​ពី​រដ្ឋាភិបាល​ឲ្យ​ដឹងថា កងកម្លាំង​ទាហាន​ជើង​អាកាស​សហរដ្ឋអាមេរិក​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ពិសេស​មួយ​គ្រឿង​ដែល​ជា​ប្រភេទ​យន្តហោះ​ស៊ើបអង្កេត​តាមដាន​ហិតក្លិន​អាវុធ​នុយក្លេអ៊ែរ​ឆ្ពោះទៅ​កាន់​តំបន់​ភាគ​ខាងកើត​ឧបទ្វីប​កូរ៉េ ស្រប​ពេល​ដែល​ប្រទេស​កូរ៉េខាងជើង​ប្រកាស​កំណត់​ពេលវេលា​ធ្វើតេស្ត​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​សាជាថ្មី​ទៀត។

us-aircraf-smell-nuclear-1

យន្តហោះ​ធុន WC-135 Constant Phoenix ដែល​សហរដ្ឋអាមេរិក​បញ្ជូន​មកកាន់​ឧបទ្វីប​កូរ៉េ​នេះ ហើយ​ចុះចត​ដំបូង​នៅ​មូលដ្ឋាន​ទ័ពអាកាស Kadena នៃ​កោះ Okinawa ប្រទេស​ជប៉ុន នេះ​ជា​បេសកកម្ម​ពិសេស​លើ​ការ​ប្រមូល​តឹកតាង​ដែល​មាន​នៅក្នុង​បរិយាកាស​ទូទៅ សំដៅ​ដើម្បី​រក​ឲ្យ​ឃើញ និង​កំណត់​ឲ្យ​បាន​នូវ​ទីតាំង​ឃ្លាំង​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង ។

wc-135-constant-phoenix-1

គួរ​បញ្ជាក់​ជូន​ថា កម្មវិធី​សាកល្បង​អាវុធ​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​ច្រើន​លើក​ច្រើន​សា ម្តង​ហើយ​ម្តង​ទៀត​ទល់​បច្ចុប្បន្ន​របស់​ប្រទេស​កូរ៉េខាងជើង ដឹកនាំ​ដោយ​បុរស​វ័យក្មេង គីម ជុងអ៊ុន បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង រហូតដល់​មហាអំណាច​អាមេរិក​គម្រាម​វាយប្រហារ​ប្រទេស​កូរ៉េខាងជើង​ទៀត​ផង ៕

ប្រភព៖ Jongruk News

wc-135-constant-phoenix-2
wc-135-constant-phoenix-3