ទើបតែ​បាន ច្របាច់​ដោះ និង អោប ថើប លូកលាន់ ជាប់​ខ្នោះ​ដែរ

ខេត្តស្វាយរៀងៈ យុវជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុងបាវិត ឃាត់​ខ្លួន​តាម​ពាក្យ​បណ្ដឹង​របស់​នារី​រង​គ្រោះ​ថា បាន​លូក​លាន់​អោប​ថើប និង​ប្រទូស​កេរ​ខ្មាស និង​រំលោភ តែ​មិន​បាន​សម្រេច កាល​ពី​វេលា​ម៉ោង​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០១៧ នៅ​ក្នុង​កាស៊ីណូ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

dul-khon

សមត្ថកិច្ច​នគរបាល​ក្រុងបាវិត​បាន​ឲ្យ​ដឹង​ថា យុវជន​សង្ស័យ​ឈ្មោះ ឃុល ខុន អាយុ​១៨​ឆ្នាំ មុខរបរ កូន​កាំបិត​នៅ​កាស៊ីណូ មាន​ទីលំនៅ​ភូមិអន្សោង ឃុំតាអោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែក​នារី​រងគ្រោះ​មាន​ឈ្មោះ ត. ម.ឡ. អាយុ២១ឆ្នាំ។

ប្រភព​បន្ត​ថា កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ច​នគរបាល​ក្រុងបាវិត បាន​ទទួល​ពាក្យ​បណ្ដឹង​១​ច្បាប់​ពី​នារី​រងគ្រោះ​ប្ដឹង​ថា ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាព បៀតបៀន​កេរខ្មាស ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​សមត្ថកិច្ច​នគរបាល​បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់​យុវជន​សង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​បៀតបៀន​កេរខ្មាស (ច្របាច់​ដោះ​និង​អោប​ថើប) ជន​រងគ្រោះ ប្រាកដ​មែន តែ​មិន​បាន​ស៊ី​ជម្រៅ​ទេ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ចាត់​ការ​តាម​ច្បាប់៕

ប្រភព៖ Jongruk News

sexual-abuse-dul-khon