គួរ​ឲ្យ​សង្វេគ​ណាស់​! រោង​ការ​​ក្លាយ​ជា​បុណ្យ​សព ព្រោះ​កូន​​ក​ម្លោះ​គាំង​បេះ​ដូង​​ស្លាប់

ហេតុ​ការណ៍​​នេះ​​បាន​​កើត​ឡើង​នៅ​ក្នុង​​ស្រុក Chachoengsao ប្រទេស​​ថៃ ដែល​​កូន​ក្រមុំ​​មាន​ឈ្មោះ​ថា ណាន់ ធី​ផា​រ៉ាត់ ហើយ​​និង​កូន​កំលោះ​​មាន​ឈ្មោះ​​ថា ហ្វៀ​ត ។
សម្លេង​​ភ្លេង​​ការ បាន​​ប្រគំ​​យ៉ាង​​រណ្តំ លាយ​ឡំ​​ជា​មួយ​នឹង​​សម្លេង​​សើច​ក្អាក​ក្អាយ ហើយ​​ញា​ត្តិ​​មិត្ត​​ជិត​​ឆ្ងាយ​​បាន មក​ជួប​ជុំ​​គ្នា​​ញញឹម​​សប្បាយ​រីក​រាយ​គ្រប់​គ្នា​​នា​ពេល​​ព្រឹក​​ព្រលឹម​​ដែល​កំពុង​តែ​​ពោរ​ពេញ​​ទៅ​ដោយ​​ពន្លឺ​ព្រះ​អាទិត្យ​បាន​​បញ្ចេញ​​រស្មី​​ចាំង​​ឆ្លុះ​​ដូច​​មាស តែ​អ្វី​​គ្រប់​យ៉ាង​​បាន​​ប្រែ​ជា​​ងងឹត ដូច​ពេល​យប់​​គ្មាន​​ពន្លឺ​​ច័​ន្ទ្រា ហើយ​​កូន​ក្រមុំ​ដែល​​ប្រៀប​បាន​​ដូច​ជា​​បុ​បា្ផ​​ដែល​​ក្រពុំ​នោះ បាន​​ប្រែ​ជា​​ស្វិត​​ស្រពោន ក្រោយ​ពេល គូរ​​ដណ្តឹង​​របស់​​នាង​​បាន​​ស្លាប់។
នៅ​ក្នុង​​អំឡុង​ពេល​​រៀប​ការ​​នៅ​ផ្ទះ​របស់​​កូន​ក្រមុំ កូន​​ក​ម្លោះ​​នៅ​សុខ​ៗ ស្រាប់​តែ​​គាំង​បេះ​ដូង​​ស្លាប់​​តែ​ម្តង ដែល​​បាន​ធ្វើ​អោយ​​ម្តាយ ហើយ​​និង​សាច់​​ញា​ត្តិ​​មាន​ការ​​យំ​សោក​​អាណិត កូន​ក្រមុំ​​ជា​​ពន់​ពេក​រ​ក​​អ្វី​​ប្រៀប​ផ្ទឹម​ពុំ​បាន​​ឡើយ​។ នៅ​មុន​​ថ្ងៃ​​រៀប​ការ​​កូន​​ក​ម្លោះ​​គឺ​​មិន​មាន​​រោគ​សញ្ញា​​អ្វី​​ប្លែក​​ដែល​បញ្ជាក់​ថា រូប​គេ​​មាន​​ជម្ងឺ​​អ្វី​នោះទេ តែ​បែរ​ជា​​ក្នុង​​ថ្ងៃ​​រៀប​ការ​​បាន​​គាំង​បេះ​ដូង​ស្លាប់​​ទៅ​វិញ។

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ កូន​ក្រមុំ​បាន​​សម្រេច​ចិត្ត​ថា នឹង​​រៀប​ការ​ជា​មួយ​នឹង​​កូន​​ក​ម្លោះ​​ដែល​​ខ្លួន​​ស្រឡាញ់​ទោះ​បី​ជា​ដឹង​ថា គូរ​​ដណ្តឹង​​របស់​ខ្លួន​ស្លាប់​បាត់​​ក៏​ដោយ។ ក្រោយ​មក​​នាង​បាន​​បង្ហោះ​​រូប​ថត​​ជា​ច្រើន​​សន្លឹក​នៅ​លើ​ Profile របស់​​នាង​​ថា បំណង​ប្រាថ្នា ដែល​​យើង​​ទាំង​ពីរ​​ធ្លាប់​តែ​​សុ​បិ​ន្ត​​ថា​​យើង​​នឹង​​រៀប​ការ​​ជា​មួយ​គ្នា​ពេល​នេះ​អូន​​និង​​បង​​ធ្វើ​បាន​​សម្រេច​ហើយ​។ ​យើង​​ទាំង​ពីរ​​នាក់​​បាន​​កាន់​​ដៃ​​គ្នា សូម​​ទៅ​​អោយ​បាន​​សេចក្តី​សុខ​​ណា​បង​​សម្លាញ់ “អូន​​ស្រឡាញ់​​បង​ណាស់”។

សម្ដី​ប៉ុន្មាន​​ឃ្លា​​ខាង​លើ​​ប្រៀប​បាន​​នឹង​មុខ​អាវុធ​​ដ៏​​មុត​​ស្រួច បាន​​ចា​ក់​ទ​ម្លុ​ក​បេះ​ដូង អ្នក​​ដែល​​លេង​បណ្តាញ​សង្គម​ Face​book អោយ​​ឈឺ​ចាប់​និង​​ស្រក់​​ទឹក​ភ្នែក​​ដោយ​​មិន​ដឹង​​ខ្លួន​ក្រោយ​ពេល​​បាន​ដឹង​រឿង ហើយ​​និង​បាន​​អាន​​នូវ​​សំដី​​ចុង​ក្រោយ​​ដែល​កូន​ក្រមុំ​​ដ៏​​អ​ភ័​ព្ទ​​ខាង​លើ​​បាន​​និយាយ​ទៅ​កាន់​គូរ​​ដណ្តឹង​របស់​ខ្លួន ៕

​ ដកស្រង់បន្ដពីFB​ .Jongruk news

រូបភាព៖
IMG_20170421_092146
IMG_20170421_092330
2017-04-21 09.20.36