ហៅប្ដីមកនិយាយរឿងលុយសងធនាគារ​ ស្រាប់តែ

ខេត្ត​កំពង់​ចាម​៖ ស្ត្រី​​​ម្នាក់​​និង​ទាំង​​កូន​ស្រី​ត្រូវ​​​បាន​​​ប្តី​​ក្រោយ​​ចិត្ត​កំណាច​ឃោរ​ឃៅ ​​ប្រើ​​ហិ​ង្សា​រហូត​​​យក​​កាំបិត​ខ្វែវ​​​​ទៅ​​កាប់​​ទាំង​​ម្តាយ​​​​ទាំង​​កូន​នោះ​ បណ្តាល​​ឱ្យ​​រង​​របួស​​​​ហូរ​ឈាម​​​​ស្រោច​​​ខ្លួន ​ដែល​​ហេតុ​​ការ​ណ៍​​​នេះ​​កើត​ឡើង​កាល​ពី​​វេលា​​ម៉ោង​​១០​​យប់​​ថ្ងៃ​​ទី​​១៩​មេ​សា​ឆ្នាំ​២០១៧​ស្ថិត​នៅ​​ភូមិ​​ទ​ទា ឃុំ​រាយ​​ប៉ាយ ស្រុក​​កង​មាស ខេត្ដកំពុងចាមហើយ​ជន​ដៃ​ដល់​​​រត់​គេច​​ខ្លួន​​បាត់ ។

បើ​តាម​​ស្ត្រី​រង​គ្រោះ​​​ឈ្មោះ​ហឿ​ន សា​រ៉ាត់ ប្រាប់​​​ឱ្យ​​ដឹង​​ថា ​​ប្តី​​ក្រោយ​រូប​នេះ​​ឈ្មោះ ​​ឈ​ន ដែន អាយុ​​៣៣​​ឆ្នាំ ដោយ​មុន​​ពេល​​កើត​​ហេតុត្រូវ​​បាន​​​​ប្រជា​​ពល​រដ្ឋ​ក្នុង​ភូមិ ​​ហៅ​​​​​​ទៅ​​ឱ្យ​​​ជួយ​​រុញ​​ផ្ទះ​កាល​ពី​​ល្ងាច​​ថ្ងៃ​​ទី​​​១៩​​មេ​សា​នោះ ហើយ​​ក៏​បាន​​ផឹក​ស្រា​ជា​មួយ​នឹង​​គេ​ឯង ​រហូត​ដល់​​​ស្រវឹង​​​ធ្លាក់​​ភ្នែក ទើប​ដើរ​​ត្រឡប់​មក​​​​ផ្ទះ​​វិញ ក៏​​រក​រឿង​​បង្ក​ជម្លោះ​​តែ​ម្តង ។

​ពេល​នោះ​ដោយ​សារ​​តែ​​នៅ​​​ជំពាក់​បំណុល​​ធនាគា​​ឯក​ជន​​ចំនួន​​២​​លាន​រៀល​ ​គាត់​​បាន​​ប្រាប់​​ប្តី​ឱ្យ​យក​​លុយ​ទៅ​​សង​​​ផ្តាច់ ហើយ​នឹង​​​ខ្ចី​​បន្ថែម​​ចំនួន​​៣​​លាន​​រៀល​​ទៀត​មក​យក​​​ទិញ​​ដី​​នៅ​ក្នុង​ភូមិ ​ដែល​គេ​​លក់​​ឲ្យ​​នោះ ។​ តែ​​ការ​និយាយ​​ស្តី​ ហាក់​បី​ដូច​ជា​​មិន​​ចុះ​​សំ​រុង​នឹង​​គ្នា​​នោះ​​ទេ ។ ហើយ​​ប្តី​​នេះ​​ចេះ​​តែ​​ប្រច័ណ្ឌ​ថែម​​ទៀត ​រហូត​​ដល់​​វេលា​ម៉ោង​​១០​​យប់​ថ្ងៃ​ដ​ដែល ក៏​ឈ្លោះ​ប្រកែក​​គ្នា​​តឹង​​ស​សៃ​​.ក ប្តី​​បាន​​ចុះ​​ទៅ​ក្រោម​ផ្ទះ​យក​​កាំបិត​​ខ្វែវ​​​មក​​កាប់​ប្រហារ​​លើ​​គាត់ ដែល​​កំពុង​​តែ​​អង្គុយ​នៅ​​ក្នុង​​មុង​​ជា​មួយ​​កូន​​តូច​​ៗ​នោះ ​។

នៅ​​ពេល​​ដែល​​ប្តី​​លើ​ក​កាំបិត​​កាប់​​​គាត់ គាត់​​បាន​​លើក​ដៃ​​រង​​ ខ្លាច​​​​កាប់​​ត្រូវ​​កូន​ស្លាប់​តែ​ត្រូវ​​៣​​​កាំបិត​​ចំ​ជង្គង់​​ស្តាំ​ ដាច់​ម្រាម​ដៃ​​ឆ្វេង​ អស់​​៤បាក់​ដៃ​​ស្តាំពេល​នោះ​​​គាត់​​លែង​​ដឹង​​អ្វី​​ទាំង​អស់ ដោយ​សារ​​តែ​​ឈាម​​ហូរ​ឡើង​​ខ្សោះ​​ខ្លួន​​ពេ​ក ។

ស្ត្រី​​រង​​គ្រោះ​​បន្ត​​​ថា ​កាល​ពី​​ប្តី​​ដើម​ មាន​កូន​​៣​​នាក់ ហើយ​​បាន​​លែង​លះ​គ្នា​ លុះ​​ពេល​​​​យក​ប្តី​​ក្រោយ​​រូប​នេះ​​ បាន​កូន​​២​​នាក់ ក្នុង​​នោះ​​​ម្នាក់​​​​ឈ្មោះ​​នី តា ភេទ​​ស្រី ​អាយុ​​៦​​ឆ្នាំ​ និង​ម្នាក់​​ទៀត​​ឈ្មោះ​​ចិ​ត្រា ភេទ​​ប្រុស អាយុ​​១០​​ខែ​ប៉ុណ្ណោះ​ប្តី​​ក្រោយ​​នេះ ​ធ្លាប់​​ត្រូវ​​បាន​​មេ​ភូមិ​ធ្វើ​ការ​​អប់រំ​​ប៉ុន្មាន​​លើក​មក​​ហើយ​ ។

បើ​តាម​​ក្មេង​​ស្រី​​រង​​គ្រោះ​​ឈ្មោះ​ ញឹក សិលា អាយុ​​១៦​​ឆ្នាំ ​ឱ្យ​​​ដឹង​​ដែរ​​ថា ដំបូង​​នាង​​បាន​ឃើញ​​ឪពុក​ចុង​​នោះ​​ឈ្លោះ​​គ្នា​​ជា​មួយ​​ម្តាយ បន្ទាប់​​​មក​ ​ឃើញ​​​ឪពុក​​បាន​​យក​​កាំបិត​​មក​​កាប់​ប្រហារ​​លើ​​ម្តាយ​​នាង ​បណ្តាល​​ឲ្យ​ត្រូវ​របួស ​ឃើញ​​បែប​​នេះ​​ក៏​​ប្រឹង​​រត់​​ចុះ​​មក​ដី ឪពុក​​រត់​​តាម​​កាប់​​ពី​ក្រោយ​ តែ​​កាប់​មិន​​ត្រូវ ហើយ​ខ្លួន​​​បាន​​ប្រញាប់​រត់​មក​​ប្រាប់​​ម្តាយ​មីង​ ​ទើប​បង្ក​ការ​​ឆោ​ឡោ​​ឡើង​ ។ ​បច្ចុប្បន្ន​សមត្ថ​កិច្ច​​​កំពុង​​​តាម​ស្វែង​រក​​ចាប់​ខ្លួន​ជន​ដៃ​ដល់​ហើយ ៕

IMG-20170420-WA0052
IMG-20170420-WA0051
IMG-20170420-WA0050
IMG-20170420-WA0053