អ្នក​ថត​រូប​ជាតិ​ស៊ីរី​ម្នាក់​ឈប់​ថត​ព្រោះ​ជួយ​កុមារ​របួស​ម្នាក់ ហើយ​លុត​ជង្គង់​យំ

ធម្មតា​នៃ​អ្នក​ថត​រូប​សង្គ្រាម​គឺ​ត្រូវ​ផ្ដិត​យក​រូបភាព​អ្វីៗ​ដែល​ស្ថិត​នៅ​ពីមុខ​កញ្ចក់​កាម៉េរ៉ា ដោយ​មិន​ខ្វល់​ពី​អ្វី​ដែល​កំពុង​កើតឡើង​ឡើយ។ ប៉ុន្តែ​នៅ​ពេល​ដែល​គ្រាប់បែក​បាន​ផ្ទុះ​ត្រូវ​ក្បួន​រថយន្ត​ដែល​ដឹក​ជន​ភៀសខ្លួន​នៅ​ស៊ីរី​ថ្មីៗ​នេះ វា​មិន​មែន​ជា​សភាព​ធម្មតា​បស់​អ្នក​ថត​រូប​ម្នាក់​ឈ្មោះ អាបដ៍ អាលកាដឺ ហាបាក (Abd Alkader Habak) ដែល​ជា​ជាតិ ស៊ីរី ​ដែល​ត្រូវ​ថតរូប​ទេ តែ​វា​ជា​សភាវគតិ​ក្នុង​ភាព​ជា​មនុស្ស​របស់​លោក​ដែល​បាន​សម្រេច​ចិត្ត​ទំលាក់​ម៉ាស៊ីនថតរូប ហើយ​ទៅ​ជួយ​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​របួស​យ៉ាង​ធ្ងន់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​​ទៅ​វិញ។​

គាត់​បាន​ប្រាប់ CNN ថា “​កាលៈទេសៈ​នោះ​អាក្រក់​ខ្លាំង​ណាស់ ជា​ពិសេស​ពេល​ដែល​ឃើញ​ក្មេង​ៗ​ស្រែក​ទ្រហោ​យំ និង​ស្លាប់​នៅ​ចំពោះមុខ​អ្នក ដូច្នេះ​ខ្ញុំ​និង​ក្រុម​ការងារ​បាន​សម្រេច​ចិត្ត​ដាក់​ម៉ាស៊ីនថត​ទៅ​ម្ខាង ហើយ​ចាប់ផ្ដើម​សង្រ្គោះ​មនុស្ស​ដែល​ត្រូវ​របួស​”

គួរ​រំលឹក​ដែរ​ថា ការ​បំផ្ទុះ​គ្រាប់បែក​នោះ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់ ១២៦​នាក់។ អ្នក​ថតរូប​នោះ​ក៏​ពុំ​ដឹង​ថា​ក្មេង​ប្រុស​ដែល​លោក​សង្គ្រោះ​នោះ​បាន​រួច​រស់​ឬ​យ៉ាងណា​ទេ តែ​នៅ​ពេល​ដែល​លោក ហាបាក​បាន​បី​ក្មេង​នោះ​ចូល​រថយន្ត​សង្រ្គោះ ក្មេង​នោះ​នៅ​មាន​ដង្ហើម​នៅឡើយ​។ អ្នក​ថតរូប​ម្នាក់​ទៀត​បាន​ថត​ ខណៈ​ពេល​ដែល​លោក ហាបាក ក្លាហាន​និង​មិន​គិតពី​ខ្លួនឯង នៅ​ក្នុង​ម៉ាស៊ីនថត​របស់​គាត់ ក្រោយ​មក​គេ​ថត​បាន​ថត​រូប​លោក ហាបាក កំពុង​លុតជង្គង់​យំ​នៅ​ក្បែរ​ជន​រងគ្រោះ​វ័យក្មេង​ម្នាក់​ទៀត។​

ហាបាក​បាន​បន្ត​ទៀត​ថា “​ខ្ញុំ​បាន​ជំនះ​ភាព​រំជួល​ចិត្ត ហើយ​អ្វី​ដែល​ខ្ញុំ​និង​ក្រុម​ការងារ​បាន​ឃើញ មិន​អាច​បរិយាយ​បាន​”

habak-rescue-a-child-1
habak-rescue-a-child-2
habak-rescue-a-child-3
habak-rescue-a-child-4

សូម​ទស្សនា​វីដេអូ

ប្រែ​សម្រួល​ពី៖ បរភែនដា