ដើរ​ទិញ​អេត​ចាយ​កម្រ​ឆាប់​មាន​ពេក ប្តូរ​របរ​លក់​ថ្នាំ​ញៀន​វិញម្តង

ភ្នំពេញ៖ ស្ត្រី​ម្នាក់​ជា​អ្នក​ដើរ​ទិញ​លក់​អេត​ចាយ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​មាន​ជ័យ សហការ​ជា​មួយ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មានជ័យ ធ្វើ​ការ​ឃាត់​ខ្លួន​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខក្នុង”​កុង​ស៊ីកាប់​គោ​”ដ៏​ធំ​មួយ​កន្លែងស្ថិត​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង ក្នុង​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

កាល​ពី​វេលា​ម៉ោង ១០ និង ០០​នាទី​ព្រឹក​ថ្ងៃ​ទី ២០ ខែ​មេសា​ ឆ្នាំ​២០១៧ ពាក់​ព័ន្ធ​នូវ​ការ​ជួញ​ដូរ សារ​ធាតុ​ញៀន​ខុស​ច្បាប់ ។

received_1160730150723424

ស្ត្រី​ជា​ជន​សង្ស័យ​មាន​ឈ្មោះ ស៊ុន ស្រី​ពៅ អាយុ​៣៥​ឆ្នាំ មុខ​របរ​ដើរ​ទិញ​លក់​អេត​ចាយ ស្នាក់​នៅ​ផ្ទះ​ជួល​ទី​តាំង​ឃាត់​ខ្លួនមាន​ស្រុក​កំណើត​នៅ ​ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃ​វែង ។

received_1160730157390090

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុន​ឈាន​ដល់​ការ​ឃាត់​ខ្លួន​កម្លាំង​នគរបាល​បាន​ស្រាវ​ជ្រាវ​តាម​ដាន​រហូត​ទទួល​ដំណឹង​ពី​ទី​តាំង​របស់​ជន​សង្ស័យ​ពិសេស​មាន​ការ​សហការ​ចូល​រួម​យ៉ាង​ល្អ​ពី​ម្ចាស់​ផ្ទះ​ជួល​ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ខែ​ឆ្នាំ​ខាង​លើ​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ដល់​ក្នុង​បន្ទប់​ជន​សង្ស័យ រួច​ឆែក​ឆេរក៏​ប្រទះឃើញ​មាន​ថ្នាំ​ញៀន​និង​ឧបករណ៍​ប្រើ​ប្រាស់​មួយ​ចំនួន​ទើប​សម្រេច​ឃាត់​ខ្លួន​ស្ត្រី​រូប​នោះ​ភ្លាម​ៗ​បញ្ចូន​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ដើម្បី​សាក​សួរ​នាំ​បន្ថែម ។

received_1160730364056736

ក្នុង​ការ​ចាប់​ខ្លួន​សមត្ថកិច្ច​រក​ឃើញ​មាន​ថ្នាំ​ញៀន​ក្រាម​ស​ថ្លាហៅ​”ម៉ា​ទឹក​កក”ចំនួន​២​កញ្ចប់​ធំ ឧបករណ៍ប្រើ​ប្រាស់​២​កំប្លេរ​ជញ្ចីង​ថ្លឹង​១​គ្រឿង​និង​ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ធំ​ផង​ដែរ ។

received_1160730370723402

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជា​មួយ​វត្ថុ​តាង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​មូល​ដ្ឋាន​រង​ចាំ​កសាង​សំណុំ​រឿង​បញ្ចូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ៕

received_1160730364056736
received_1160730397390066