ជួយ Share បន្ទាន់​ផង បង​ស្រី​ខ្វះ​លទ្ធភាព​ព្យាបាល​មហារីកសុដន់​

សារព័ត៌មាន​ដំណឹង​យប់​មិញ​ទើប​បាន​ទទួល​ដំណឹង​គួរ​ឲ្យ​អាណិត​មួយយ តាម​រយៈ​មិត្តភក្តិ​ក្នុង​បណ្ដាញហ្វេសប៊ុក កាល​ពី​១​ម៉ោង​មុន​នេះ ដែល​មាន​បងស្រី​ម្នាក់​មាន​ជំងឺ​មហារីក​សុដន់​ធ្ងន់ធ្ងរ​។ ដំណឹង​នេះ​ត្រូវ​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Leak Good Heart ដែល​មាន​សេចក្តី​ទាំងស្រុង​ដូច​ខាង​ក្រោម៖

បងស្រី​ឈ្មោះ រី សេង មាន​អាយុ​35​ឆ្នាំ ប្ដី​ឈ្មោះ ហៀន មុខរបរ​ធ្វើ​កម្មក​រសំណង់ មួយ​ថ្ងៃ​បាន​ប្រាក់ 2​មុឺន​រៀល។ រស់​នៅ ភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។ សព្វថ្ងៃ​បងស្រី​រស់​នៅ​ជាមួយ​ម្ដាយ ដែល​ជា​ស្រ្តី​មេម៉ាយ​ម្នាក់ ដែល​មាន​ជីវភាព​ទីទ័ល​ក្រ លំបាក​តោកយ៉ាក ​ដោយ​ខ្លួន​បងស្រី​ផ្ទាល់​មាន​ជំងឺ​មហារីកសុដន់​យ៉ាង​ធ្ងន់ធ្ងរ ថែមទាំង​មាន​កូន​ក្នុង​ផ្ទៃ​ចំនួន​8​ខែ​ទៀត គួរឲ្យអាណិត​បង​ស្រី​ណាស់។ ដោយ​ខ្វះ​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​បន្ត​ទៅ​ទៀត​បាន ដូច្នេះ​នាងខ្ញុំ​អាខោន fb Leak Good Heart នេះ​ផ្ទាល់​សូម​អំពាវនាវ​ដល់​អ្នក​សប្បុរស​ធម៌​?ទាំងឡាយ​ជា​ពិសេស​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ឲ្យ​សូម​ទាន​ជ្រាបថា នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ វេលា​ម៉ោង 4h30pm ល្ងាច​ថ្ងៃ​ទី 21.04.2017 នឹង​ធ្វើ សង្គហៈ​ជូន​បងស្រី​ខាងលើ។ បងប្អូន​សប្បុរស​ធម៌​ទាំងឡាយ​ដែល​មាន​សទ្ធា​ជ្រះថ្លា មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ក្ដី សម្ភារ​ក្ដី អាច​ជួយ​តាម​រយៈ​នាងខ្ញុំ​ផ្ទាល់​លេខ 097-633-9907 ។ រាល់​ជំនួយ​របស់​បងប្អូន​សប្បុរស​ធម៌​នាងខ្ញុំ​នឹង​យក​ទៅ​ជូន​ដល់​ផ្ទះ​បង​ស្រី​ផ្ទាល់។

អាស្រ័យ​ហេតុ​នេះ​សូម​បងប្អូន ប្រិយមិត្ត​ដែល​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មេត្តា​ជួយ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ឬ​ជួយ​ត្រឹម​ការ​ចែក​រំលែក​ព័ត៌មាន​នេះ​បន្ត​ដោយ​អនុគ្រោះ​ផង។​

សូម​បញ្ជាក់​លេខ​ទូសព្ទ​ទាក់ទង​៖ 097-633-9907

ry-seng-caner-1
ry-seng-caner-2
ry-seng-caner-3
ry-seng-caner-4
ry-seng-caner-5
ry-seng-caner-6
ry-seng-caner-thumb