នៅ​ក្មេង​សោះ​មិន​ព្រម​ធ្វើ​ការ​បែរ​ជា​លក់​គ្រឿង​ញៀន

ស្រុក​អង្គ​ស្នួល​៖ កាល​ពី​ថ្ងៃ​ទី​១៩​ខែ​មេសា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១៦​និង​១០​នាទី​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ប្រុស​ស្រី​២​នាក់​ជួញ​ដូរ​នូវ​សារ​ធាតុ​ញៀន​ខុស​ច្បាប់​(ម៉ាទឹកកក)​នៅ​ចំណុច​ផ្ទះ​ជន​សង្ស័យ​ឈ្មោះ សុីម ម៉ៅ ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល។

FB_IMG_1492658263363

ជន​សង្ស័យ​០​២​នាក់:
១​-ឈ្មោះ គង់ សុ​គន្ធា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជន​ជាតិ​​ខ្មែរ មុខរបរ​កម្មករ​រោង​ចក្រ នៅ​ភូមិ​ខ្លា​កូន ឃុំ​ពើក ​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​(ឃាត់​ខ្លួន)។
២-​ឈ្មោះ ស៊ឹម ម៉ៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ជន​ជាតិ​ខ្មែរ​មុខ​របរ​ជាង​ភ្លើង នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល(គេច​ខ្លួន​)។

ដំណើរ​រឿង​ហេតុ​មុន​ពេល​ឃាត់​ខ្លួននៅ​វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ​កម្លាំង​ជំនាញ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​អង្គ​ស្នួលបាន​ទទួល​ព័ត៌មាន​ថា​មាន​មុខ​សញ្ញា​កំពុង​ជួញ​ដូរសារ​ធាតុ​ញៀន​នៅ​ចំណុច​ខាង​លើ កម្លាំង​ផ្នែក​ជំនាញ​ស្រុក​សហការ​ជា​មួយ​ប៉ុស្តិ៍​បែក​ចាន ​ចុះ​ទៅ​បង្ក្រាបចាប់​បាន​មុខ​សញ្ញា​សង្ស័យ​០១​នាក់ហើយ​ត្រួត​ពិនិត្យ​រក​ឃើញ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យ​ថា​សារ​ធាតុ​ញៀន​០១​កញ្ចាប់​តូច។

FB_IMG_1492658278393

យោង​តាម​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​ខាង​លើ​បាន​ឆ្លើយ​ថា ចំពោះ​ថ្នាំ​ញៀន​ខ្លួន​លក់​នោះ​បាន​មក​ពី​ឈ្មោះ សុីម ម៉ៅ ជា​អ្នក​ទិញ​យក​មក​ឲ្យ​លក់​បាន​ធ្វើ​ការ​ឆែក​ឆែរ​ហើយ​សមត្ថកិច្ច​រក​ឃើញ​ថ្នាំ​ញៀន​០១​កញ្ចប់​មធ្យម​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​០១​និង​ឧបករណ៍​មួយ​ចំនួន​ទៀត។

FB_IMG_1492658267720

បច្ចប្បន្ន​ជន​សង្ស័យ​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​អង្គ​ស្នួលដើម្បី​បន្ត​តាម​នី​តិ​វិធី៕

FB_IMG_1492658269432
FB_IMG_1492658265702