ប្អូនប្រុស​ចិត្ត​តិរច្ឆាន​ដាច់ចិត្ត​សម្លាប់​បងស្រី ដោយ​គ្រាន់តែ​ជម្លោះ​ពាក្យ​សម្ដី​

ខេត្តសៀមរាប​៖ បុរស​ម្នាក់​ចិត្ត​អន្យតិរ្ថិយ​​ដាច់ចិត្ត​យក​ចបជីក​វាយ​បងស្រី​របស់​ខ្លួន​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​សាហាវ​យង់ឃ្នង ដោយ​គ្រាន់តែ​មាន​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា។​

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​នៅ​ភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប​។​

ជន​រងគ្រោះ​ឈ្មោះ ក្ដឹប ផល្លា អាយុ ៤៣​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាង​លើ​ត្រូវ​ជា​បងស្រី​ជន​ដៃដល់​។ ចំណែក​ជន​ដៃដល់​ឈ្មោះ ក្ដឹប សុផល ហៅ ខុញ ស្នាក់នៅ​ជាមួយ​ជន​រងគ្រោះ​។​

ក្រោយពេល​កើតហេតុ ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូនទៅ​សាលា​ដំបូង​នី​ថ្ងៃ​អង្គារ​នេះ។​

kdeb-phalla-kdeb-sophal-1
ជន​រងគ្រោះ​ – ក្ដឹប​ផល្លា​​
kdeb-sophal-1
ជន​ដៃដល់ – ក្ដឹប សុផល​