ប្លន់​ម៉ូតូ​បាន​សម្រេច​២​ករណី​ផ្ទួន​ៗ​គ្នា​នៅ​ក្នុង​ទឹក​ដី​ខណ្ឌ​ចំការ​មន

ភ្នំពេញ៖ មាន​ករណី​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​នៅ​កន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​ទឹក​ដី​ខណ្ឌ​ចំការ​មន ដោយ​បន្សល់​តែ​ជនរ​ងគ្រោះ​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​បឹង​កេង​កង​១ និង ប៉ុស្ដិ៍​ទួល​ទំពូង​ទី​២​។

ហេតុ​កាណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង ១០​យប់​ថ្ងៃ​១៨ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការ​មន។

បេី​តាម​ការ​បញ្ជាក់​ពី​ជន​រងគ្រោះ​ឈ្មោះ ខាន់ សុភ័ណ អាយុ​៤៩​ឆ្នាំ មុខរបរ​អ្នក​រត់​ម៉ូតូ​ឌុប រស់​នៅ​សង្កាត់​ចាក់​អង្រែ​លេី ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ និង​ជា​ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​ជន​សង្ស័យ​ប្លន់​យក​ទៅ​ម៉ាក ​ហុង​ដា​ឌ្រីម ស៊េរី​២០​១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AU.9316 បាន​ប្រាប់​អោយ​ដឹង​ថា​នៅ​វេលា​ម៉ោង១០និង០០នាទី​នៅ​ថ្ងៃ​ទី​១៨ខែ​មេសា​ឆ្នាំ​២០១៧នៅ​សង្កាត់បឹង​កេង​កង​១ ខណ្ឌ​ចំកា​មន រាជ​ធានី​ភ្នំពេញ គាត់​បាន​ឌុប​បុរស​២ នាក់​មាឌ​ធំ​ៗ​ចេញ​ពី​សួន​នៅ​មុខ ណា​ហ្គា មក​ក្បែរ​សាលា​បឹង​កេង​កង ១ តាម​បណ្ដោយ​ផ្លូវ​៣៩២ លុះ​មក​ចំណុច​កេីត​ហេតុ​ខាង​លេី​ស្រាប់​តែ​បុរស​ម្នាក់​ជិះ​នៅ​កណ្ដាល​បាន​យក​កាំ​ភ្លេីង​មក​ភ្ជង់​គាត់​ហេីយ​ប្រាប់​ថា​កុំ​អោយ​មាត់​បេី​មាត់​គេ​និង​បាញ់ ហេីយ​ព្រម​ទាំង​ដេញ​ជន​រងគ្រោះ​អោយ​ចុះ​ចេញ​ពី​លេី​ម៉ូតូ បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ខណៈ​នោះ​ជន​រងគ្រោះ​បាន​ស្រែក​ឆោ​ឡោ​អោយ​គេ​ជួយ តែ​គ្មាន​អ្នក​ជួយ ដោយ​បាន​ត្រឹម​តែ​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​តែ​ប៉ុណ្ណោះ​បឹង​កេង​កង​១​ប៉ុណ្ណោះ។

លុះ​រហូត​មក​ដល់​ម៉ោង​៤ និង ៣០ ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែ​ឆ្នាំ​ដ​ដែល មាន​ក្រុម​ជន​សង្ស័យ​មួយ​ក្រុម​បាន​វាយ​និង​ដុំ​ថ្ម​ប្លន់ យក​ម៉ូតូ​ម៉ាក MSX ពី​ជន​រងគ្រោះ​ម្នាក់​ដោយ​មិន​បាន​ស្គាល់​អត្ត​សញ្ណាណ​បាន​សម្រេច​ថែម​ទៀត​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​២ ក្នុង​ខណ្ឌ​ចំការ​មន​ដ​ដែល ហេីយ​បាន​បន្សល់​នូវ​ម៉ូតូ​គ្នា​ជន​សង្ស័យ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម​សេរី​ ២០១០ ពណ៌​ខ្មៅ ដែល​ពាក់​ស្លាក​លេខ​កំពង់​ស្ពឺ​1D-1281 និង​ម៉ូតូ​បក្ខ​ពួក​ជន​រងគ្រោះ​ម៉ាក To​day កញ្ចាស់​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ​។

ចំណែក​ឯ​ជន​រងគ្រោះ​ក្រោយ​ពេល​កេីត​ហេតុ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​រុស្សី​ ៕

20170419_021752
IMG-20170419-WA0041