អគ្គិភ័យ​ឆាប​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់២​ខ្នង​

បន្ទាយ​មាន​ជ័យ៖ នា​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៧ នេះ​មាន​អគ្គិភ័យ​ឆាប​ឆេះ ផ្ទះ​ពលរដ្ឋ​១​ខ្នង​ទាំង​ស្រុង និង​ខូច​ខាត​៥០​ភាគ​រយ ១​ខ្នង ហេតុ​ការណ៍​នេះ នៅ​ចំណុច​ជាប់​របង ខាង​ក្រោយ​អគ្គិសនី​ខេត្ត​ស្ថិត​ក្នុង​ភូមិ​សូភី សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ។

សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​កើត​ឡើង​បណ្ដាល​ឲ្យ​ឆេះ​ចំនួន​ ២​ខ្នង ៖ ទី​១ ម្ចាស់​ឈ្មោះ សួន ​ចន្ធី (ហៅ​ ហោ ) ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ផ្ទះ​ទំ​ហំ ( ៦​ម៉ែត្រ X​១២​ម៉ែត្រ​) សង់​ពី​ពី​ថ្ម​ក្រោម​ឈើ​លើ ប្រក់​សង្ក័​សី ខូច​ខាត​ទាំង​ស្រុង រួម​ទាំង​ទ្រព្យ​សម្បត្តិ ទី​២ ម្ចាស់​​ឈ្មោះ ជា យុគ​ឡេង (តា​ដាវ) ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ខូច​ខាត ជញ្ជាំង​មួយ​ចំហៀង​រួម​ទាំង​ទ្រព្យ​សម្បត្តិ​អស់​មួយ​ចំនួន។

ក្រោយ​ពី​ហេតុ​ការណ៍​គេ​ឃើញ​មាន​ការ​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច អាវុធ​ហត្ថ និង​នគរ​បាល​ក្រុង​ជា​ច្រើន​រូប យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង និង​ពន្លត់​ជា​ស្ថានពរ​រយះ​ពេល​១ម៉ោង​ ។

សមត្ថកិច្ច​ជំនាញ​បាន​សន្និ​ដ្ឋាន​ថា ករណី​ខាង​លើ​នេះ​គឺ​បង្ក​ដោយ​ឆ្លង​ប្រព័ន្ធ​អគ្គិ​សនី ទើប​បង្ក​អោយ ទុស្សេ​ខែ្ស​ភ្លើង​តែ​ម្តង ។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​ការ​ខូច​ខាត់​ទ្រព្យ​សម្បត្តិ​របស់​ជន​រងគ្រោះ​ខាង​លើ​នេះ​នៅ​ឡើយ​ទេ ៕

IMG-20170418-WA0103
IMG-20170418-WA0101
IMG-20170418-WA0099