រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​របួស​ធ្ងន់​(បាក់​ជើង​ទាំង​២​នាក់)​

ស្រុក​ខ្សាច់​កណ្ដាល​៖ រថយន្ត​ម៉ាកម៉ាស​ស្តា​ស៊េរី​ទំនើប​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ទៅ​បុក​និង​ម៉ូតូ​មួយ​គ្រឿង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​២​នាក់​តែ​ម្ដង។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១៧​និង​៣០​ចំណុច ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល។

IMG-20170418-WA0031

រថយន្ត​បង្ក​ម៉ាក​ម៉ាស​ស្តា​ B.T50
ពណ៌​ស​លាយ​ខ្មៅ ពាក់​ផ្លាក​លេខ នគរ​បាល​2-7016​បើកបរ​ដោយ​ឈ្មោះ ​សៅ ​ចាន្នី​​ ភេទ​ប្រុស​​អាយុ​​៥៥​ឆ្នាំ នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌ​ច្បារ​អំពៅ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅត្បូង។

IMG-20170418-WA0038

អ្នក​រួម​ដំណើរ​០២​នាក់៖
ទី១​ឈ្មោះ សុខ សម្បត្តិ​ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំ​ពេញ។
ទី២​ឈ្មោះ ​យឹម ​ផល្លី ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ​ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំ​ពេញ។

IMG-20170418-WA0035

ចំណែក​អ្នក​បើក​ម៉ូតូ​០១​គ្រឿង​ម៉ូតូ​ម៉ាក​Honda ​C​125​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​បន្ទាយ​មាន​ជយ័​1K​-31​30​អ្នក​បើក​បរ​​ម៉ូតូ​​ឈ្មោះ សួន ចាន់​ដេត ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ ភូមិ​ព្រែក​តា​ទន់​ឃុំ​ព្រះ​ប្រសប់​ស្រុក​ខ្សាច់​កណ្ដាល​ខេត្ត​កណ្ដាល​(រង​របួស​ធ្ងន់​បាក់​ជើង​ឆ្វេង​)​។

IMG-20170418-WA0033

អ្នក​រួម​ដំណើរ​០១​នាក់
ឈ្មោះ ស្រៀន ឆេង​គង់ ភេទ​ស្រីអាយុ​១៧ ឆ្នាំ​នៅ​ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត កណ្ដាល (រង​របួស​ធ្ងន់​បាក់​ភ្លៅ​ឆ្វេង)​បើក​បរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង។

IMG-20170418-WA0037

បច្ចុប្បន្ន​​ម៉ូតូ​និង​រថយន្ដ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​ដក​ហូត​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរ​បាល​ស្រុក​ខ្សាច់​កណ្ដាល​រង់​ចំា​ដោះ​ស្រាយ​នា​ពេល​ក្រោយ​៕

IMG-20170418-WA0036
IMG-20170418-WA0032
IMG-20170418-WA0038