នគរបាល​សម្រេច​ឃាត់​ខ្លួន​ម្ចាស់​ហាង Baray spa កសាង​សំណុំ​រឿង​ទៅ​តុលា​ការ

សៀមរាប: ករណី​ក្មេង​ស្រី​ម្នាក់​ត្រូវ​ឆក់​ខ្សែ​ភ្លើង​ស្លាប់ នៅ​តំបន់ Pub street កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ផ្តាច់​ព្រាត់ នៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នោះ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ១៨ ​មេសា ២០​១៧​នេះ​កម្លាំង​សមត្ថកិច្ច​ខេត្ត​សៀម​រាប​សម្រេច​ឃាត់​ខ្លួន​ម្ចាស់​ហាង​ម៉ាស្សា​Saray spa​និង​ត្រៀម​ កសាងសំណុំ​រឿង​បញ្ចូន​ទៅ​តុលា​ការ​ខេត្ត​ព្រឹក​នេះ​ដើម្បី​បន្ត​នីតិ​វិធី ក្រោយ​រក​ឃើញ​ថាមាន​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​មួយ​នេះ ។

IMG-20170418-WA0011

ស្ត្រី​ជា​ម្ចាស់​ហាង​មាន​ឈ្មោះ មាស សុភ័ក្ត្រ អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ទី​តាំង​ហាង​របស់​ខ្លួន ។ដោយ​ឡែក​ក្មេង​ស្រីរង​គ្រោះ​មាន​ឈ្មោះ លី មុន្នី​រដ្ឋា​នី អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅ​ក្រុង​ច្បារ​មន ខេត្ត​កំពង់​ស្ពឺ ។

IMG-20170418-WA0016

យោង​តាម​សំណុំ​រឿង​របស់​នគរបាល​យុត្តិធម៌ ស្ត្រី​ជា​ម្ចាស់​ទី​តាំង​ហាង​ម៉ាស្សាត្រូវ​បាន​កសាង​សំណុំ​រឿង​ទៅ​តុលា​ការ​ពី​បទ​មនុស្ស​ឃាត លើ​ករណី​ពង្រាយ​កុង​តាក់​ភ្លើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បង្ក​អោយ​ក្មេង​ស្រី​ម្នាក់​ត្រូវ​ឆក់​ស្លាប់ ។

ly-munirathany-1

គួរ​រំលឹក​ថាកាល​ពី​វេលា​រំលង​អាធ្រាត្រ​ឈាន​ចូល ថ្ងៃ​១៦ យុវតី​រង​គ្រោះ ឈ្មោះ​លី មុន្នី​រដ្ឋា​នី អាយុ​១៨​ឆ្នាំ បាន​ស្លាប់​ដោយ​សារ​ឆក់​ខ្សែ​ភ្លើង​នៅ​ចំណុច​មុខ​ហាង​ម៉ាស្សា Saray spa ក្នុង​តំបន់​ផាប់​ស្ត្រី​ត កំ​ឡុង​ពេល​ដែល​នាង និង​មិត្ត​ភក្តិ​កំពុង​រាំ​លេង​យ៉ាង​សប្បាយ លាយ​លំការ​បាញ់​ទឹក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​តំបន់​ខាង​លើ នា​ខេត្ត​សៀម​រាប។

ly-munirathany-10

ករណី​នេះ ​អាជ្ញា​ធរ​មូល​ដ្ឋាន ក៏​ជា​ចំណុច​ខុស​ធ្ងន់​ធ្ងរ​ផង​ដែរ ដែល​មិន​បាន​ពិនិត្យ​ពិច័យ ឬ​គ្រប់​គ្រង​អោយ​បាន​ខ្ពស់​សម្រាប់​ទី​តាំង​លក់​ដូរ​ទាំង​អស់​នៅ​តំបន់​នោះ ពី​បញ្ហា​ប្រព័ន្ធ​ចរន្ត​ភ្លើង​ខ្វាត់​ខ្វែង​ផ្សេង​ៗអោយ​បាន​ច្បាស់​លាស់​ត្រឹម​ត្រូវ​ល្អ មុន​ពេល​ដែល​អាច​អនុញ្ញាតិ​អោយ​ពលរដ្ឋ​ដែល​ទៅ​កម្សាន្ត​នៅ​ទី​នោះ នាំ​គ្នា​លេង​ទឹក​ជះ​គ្នា​បាន​យ៉ាង​ស៊េរី ទាំង​ដឹង​ថា​សារ​ធាតុ​រាវ​មួយ​នេះងាយ​បំផុត​ក្នុង​ការ​ចម្លង​ចរន្ត​​អគ្គីសនី​បង្ក​ជា​ហនិភ័យ​ផ្សេង​ៗ បង្ក​អោយ​មាន​មនុស្ស​រង​របួស ឬ​ស្លាប់ ជាក់​ស្តែង​ដូច​ពេល​នេះ ជា​ដើម ៕

រូបភាព៖
IMG-20170418-WA0013
IMG-20170418-WA0008
IMG-20170418-WA0009
ly-munirathany-2
ly-munirathany-4
ly-munirathany-5