នារី​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​លេង​ផ្ទះ​យាយ​ស្រាប់​តែ​លោក​ចោរ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ស្រមោល

ភ្នំពេញ៖ នារី​ម្នាក់​មក​ពី​លេង​ផ្ទះ​យាយ​ត្រូវ​ជន​សង្ស័យ​ម្នាក់​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ហើយ​គេច​ខ្លួន​បាត់​ស្រមោល។

ហេតុ​ការណ៍នេះ​​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​២០១៧​ត្រង់​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាង​ជើង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ​ម៉ា​ ស្រី​តាល់ ភេទ​ស្រី​​អាយុ​​២១​ឆ្នាំ​មុខរបរ​កម្ម​ការិនី​រោង​ចក្រ​ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ជើង​សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​ម៉ូតូ​ជន​សង្ស័យ​វាយ​ប្លន់​នោះ​ម៉ាក​zoomerx ​ពណ៍​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​​1DO​-​33​39 ។

​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​រូប​នាង​បាន​ជិះ​ម៉ូតូ​មក​ពី​លេង​ផ្ទះ​យាយ​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​មាន​ជន​សង្ស័យ​ម្នាក់​ដើរ​មក​ស្ទាក់​មុខ​ហើយ​វាយ​បណ្តាល​អោយ​ធ្លាក់​ពី​លើ​ម៉ូតូ​រួច​ក៏​ដណ្តើម​ម៉ូតូ​ជិះ​ទៅ​បាត់​គេច​ខ្លួន​បាត់​​ស្រមោល។

​ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​និង​បាន​ត្រឹម​ដឹក​នារី​រងគ្រោះ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ដើម្បី​កំណត់​មុខ​សញ្ញា ៕

រូបភាព៖
IMG-20170418-WA0002
20170417_211851
IMG-20170418-WA0000IMG-20170418-WA0001