ខេត្ត​ព្រះសីហនុ ១៤​ម៉ឺន​នាក់​ក្នុង​៣​ថ្ងៃ​ចូលឆ្នាំ​

ខេត្ត​ព្រះសីហនុ​៖ ក្នុង​កំឡុង​ពេល​៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ១៤-១៦ មេសា ​២០០១៧ នេះ ខេត្ត​ព្រះសីហនុ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ចំនួន​ប្រមាណ​ ១៤៣,៥៩៧​នាក់ ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។

sihanoukville-new-year-1

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទាំងអស់ ភ្ញៀវ​មួយចំនួន​ចូលចិត្ត​ទៅ​កម្សាន្ត​នៅ​កោះ​នានា ពិសេស​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ដែល​មាន​ភ្ញៀវ​ប្រមាណ ៨,៤៥៥​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ៤,១០៧​នាក់ ដែល​ទូក​ត្រូវ​ដឹកជញ្ជូន​ភ្ញៀវ​រហូត​ដល់ ១៣៦​ជើង។ ក្រៅ​ពី​នេះ​ភ្ញៀវ​បាន​កម្សាន្ត​តាម​ឆ្នេរ និង​រមនីយដ្ឋាន​នានា​ដូច​ជា ថ្មរូង ក្បាលឆាយ និង​ពិកនិក​ជាដើម​។​

ប្រភព​បាន​បន្ត​ទៀត​ថា ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត​បាន​កើន​ឡើង ១០.៤​ភាគរយ។ នេះ​ព្រោះតែ​មាន​ការ​រៀបចំ សន្តិសុខ និង​សណ្ដាប់ធ្នាប់ បាន​ល្អ​ប្រសើរ​ក្នុង​កម្មវិធី​បុណ្យ។ តែ​ក៏​បាន​បាតុភាព​បន្តិច​បន្តួច​កើត​ឡើង​ដែរ ដូច​ភ្ញៀវ​ជ្រុះ​បាត់​កាបូប​លុយ​មួយ​ករណី​ និង​ក្មេង​វង្វេង​ឪពុកម្ដាយ​ពីរ​ករណី និង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគម រក​ឪពុកម្ដាយ​មក​ទទួល​ទៅ​វិញ​រួចរាល់​។​

sihanoukville-new-year-7
sihanoukville-new-year-2
sihanoukville-new-year-3
sihanoukville-new-year-4
sihanoukville-new-year-5
sihanoukville-new-year-6
sihanoukville-new-year-8
sihanoukville-new-year-14
sihanoukville-new-year-13
sihanoukville-new-year-12
sihanoukville-new-year-11
sihanoukville-new-year-9