ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​បរាជ័យ ​នៅ​ថ្ងៃ​បន្ទាប់​ពី​ព្យុហយាត្រា

បរទេស​៖ កូរ៉េខាងត្បូង​និង​កងទ័ព​សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា កូរ៉េខាងជើង​បាន​បរាជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​ខ្លួន​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត កាល​ពី​ថ្ងៃ​ទី ១៦ មេសា​នេះប្រមាណ ៥​ម៉ោង​មុន​នេះ។​

សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា មីស៊ីល​នោះ​បាន​ផ្ទុះ​ឆេះក្នុ​ពេល​ប៉ុន្មាន​វិនាទី​​ពេល​បាញ់​ចេញ។ គេ​កំពុងតែ​ស៊ើបអង្កេត​រក​មូលហេតុ​លម្អិត។​ ការ​បាញ់​នេះ​ត្រូវ​បាន​រៀបចំ​ពេល​ដែល​កូរ៉េខាងជើង​ធ្វើ​ព្យុហយាត្រា បង្ហាញ​សាច់ដុំ​របស់​ខ្លួន​ក្នុង​ឱកាស​ខួប​លើក​ទី 105 នៃ​បិតា គីម អ៊ីលសុង ដែល​ត្រូវបាន​ឲ្យ​ឈ្មោះ​ថា “Day of The Sun” ​កាលពី​ម្សិលមិញ​​។​

គួរ​បញ្ជាក់​ដែរ​ថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​របស់​ខ្លួន ៥​លើក​រួច​ហើយ​ដោយ​រំលោភ​សេចក្ដី​សម្រេច​របស់​អង្គការសហប្រជាជាតិ​។​

_95656639_norksparage
Kim-Jong-un-and-missile-launch-792438
The-suspected-ICBMs-being-paraded-in-Pyongyang-yeaterday-901712
North-Korea-submarine-launched-ballistic-missiles-SLBMs-901711
n-korea-lsunch-misil