ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​រថយន្ត គេ​បណ្ដាលឲ្យ​រង​…

តាកែវ៖បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​នឹង​រថយន្ដ កាម៉ារី​ឆ្លាម​មួយ​បណ្ដាល​ឲ្យ​របួស​ធ្ងន់។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​ក្នុង ភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្ដតាកែវ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ1DK0803ជិះ​ក្នុង​ទិស​បញ្ច្រាស​គ្នា លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ2AF-3036បណ្ដាលឲ្យ​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​មក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាល់ម៉ែត្រ​ភ្លាមៗ។ ចំណែក​ម្ចាស់​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​នឹង​កន្លែង​កើតហេតុ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​មក​ធ្វើ​អន្ដរាគមន៍​និង​អូស​រថយន្ដ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន ស្រុក​សំរោង ដើម្បី​ដោះស្រាយ​នា​ពេលក្រោយ៕