មហា​យក្ស​ចិនពង្រាយ​កងទ័ព ១៥០០០០​នាក់​នៅ​ព្រំដែន​កូរ៉េខាងជើង

តាម​របាយការណ៍​នៃ​សារព័ត៌មាន​ក្រៅ​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​ប្រទេស​កូរ៉េខាងជើង​ចំនួន ១៥០០០០​នាក់​ (១៥​ម៉ឺន​នាក់) នៅ​ពេល​ដែល​ប្រជាជន​ដែល​មាន​ការ​ភ័យក្លាច​អាច​នឹង​រត់គេចខ្លួន​ពី​ការវាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក គឺ​លោក​ប្រធានាធិបតី ដូលណាល់ ត្រាំ ថា​អាច​នឹង​ប្រើ​គំរូ​ដែល​វវ៉ៃ​ប្រហារ​លើ​ប្រទេស​ស៊ីរី នៅ​ពេល​ភាព​តានតឹង​កាន់តែ​កើន​ខ្លាំងឡើង​

កងទ័ព​កូរ៉េខាងជើង​បាន​ថ្លែង​ថា ការវាយ​ប្រហារ​របស់់​សហរដ្ឋ​អាមេរិក​ទៅ​លើ​ប្រទេស​ស៊ីរី​គឺ​ជា​ការ​គំរាម​កំហែង​មួយ​ចំពោះ​កូរ៉េ​ខាង​ជើង តែ​យើង​មិន​ខ្លាច​ឡើយ ។