កូរ៉េ​ខាង​ជើង​ទំនង​ត្រៀម​បំផ្ទុះ​អាវុធ​ហើយ ពេលនេះ​ពលរដ្ឋ​ត្រូវបាន​​បញ្ជា​ឲ្យ​​ជំលៀស​ខ្លូន

ក្រុង​ព្យុងយ៉ាង​៖ ខណៈ​កំដៅ​នៃ​ស្ថានការណ៍​កំពុង​ឡើង​កំដៅ​កាន់តែ​ខ្លាំង លោក គីម ជុងអ៊ុន បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​ខ្លួន​ជំលៀស​ខ្លួន​ពី​ក្រុង​ព្យុងយ៉ាង​ហើយ បើ​តាម​សេចក្ដី​រាយការណ៍​រសប់​សារព័ត៌មាន​មួយ​របស់​ប្រទេស​អង់គ្លេស​។​
ចំណែក​សារព័ត៌មាន​របស់​ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ថា មាន​ពលរដ្ឋ​ប្រមាណ ៦០០​ពាន់​នាក់​ហើយ​ដែល​បាន​ចាក​ចេញ​ពី​ទីក្រុង​ព្យុងយ៉ាង គឺ​ប្រហែល​ជា ២៥​ភាគរយ​នៃ​ពលរដ្ឋ​នៃ​ក្រុង​ព្យុងយ៉ាង​ ។​
រីឯ​សារព័ត៌មាន​ក្នុង​ស្រុក​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ​បាន​រាយការណ៍​ថា ពលរដ្ឋ​បាន​ពោល​លាគ្នា ដែល​សម្ដែង​ពី​ក្ដី​បារម្ភ​ថា លោក គីម ជុងអ៊ុន នឹង​បង្កាត់​ភ្លើង​សង្គ្រាម​នេះ​ឲ្យ​ឆេះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​មិន​ខាន។​