ស្រវឹង​ធ្លាក់​ភ្នែក បើក​ម៉ូតូ​បុក​ម៉ូតូ​ឈប់​កៀន​ផ្លូវ រង​របួស​ធ្ងន់

បាត់ដំបង​៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង បង្ក​ដោយ​បុរស​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បាន​បុក​ម៉ូតូ​មួយ ដែល​ចត​នៅ​អែប​ផ្លូវ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​តាំង​ពី​ថ្ងៃទី ១២ ខែមេសា ឆ្នាំ​២០១៧ នៅ​វេលា​ម៉ោង ១៤​និង​៣០​នាទី នៅ​លើ​ភ្នំព្រឹក ស្ថិតនៅ​ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្ត​បាត់ដំបង ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​បង្ក​នោះ​ឈ្មោះ សាយ លុស អាយុ​៥៤​ឆ្នាំ រស់​នៅ​ភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បើក​ម៉ូតូ​ម៉ាក វ៉េវ ពណ៌​ក្រហម-ខ្មៅ គ្មាន​ស្លាក​លេខ បាន​រង​របួស​ធ្ងន់ ។ ចំណែកឯ​ម៉ូតូ​មួយ​ទៀត​ដែល​ម្ចាស់​ចត​ចោល​នោះ​ម៉ាក ហុងដា​សង់​ស៊េរី​២០១៥ ពណ៌​ខ្មៅ
ពាក់​ស្លាក​លេខ បាត់ដំបង 1AA 8113។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់​វែង ហើយ​ជន​បង្ក​ដែល​រង​របួស​នោះ​ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌលសុខភាព​ពេជចិន្តា។ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំព្រឹក​រង់ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ៕
ប្រភព​៖ ហ្វេសប៊ុក​