ជួយ​ចែកចាយ​បន្តផង​! កូន​ស្រី​បាត់​ខ្លួន ម្ដាយ​យំ​ដាច់​បាយ​ទឹក

មាន​ប្អូន​ស្រី​ម្នាក់​បាន​រ៉ាយរ៉ាប់​ថា ខ្ញុំ​មាន​ទុក្ខ​ជា​ទម្ងន់​ដោយ​បាត់​ប្អូន​ជីដូន​មួយ​ពុំ​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ទេ បើ​បង​ប្អូន​ណា​បាន​ឃើញ​ក្មេង​ស្រី​ដែល​មាន​ភិនភាគ​ដូច​ក្នុង​រូប​នេះ​នៅ​កន្លែង​ណា សូម​មេត្តា​ជួយ​ផ្ដល់​ដំណឹង​ដល់​គ្រួសារ​របស់​នាង​ផង តាម​រយៈ​លេខ 092-512-425 / 087 873 171 ។ សូម​មិត្តភក្តិ​ជួយ Share យក​តែ​បុណ្យផង ដើម្បី​ឲ្យ​នាង​បាន​ឃើញ​និង​ត្រឡប់​មក​ផ្ទះ​វិញ​ផង ព្រោះ​ម្ដាយ​នាង​យំ​ដាច់​បាយ​ដាច់​ទឹក​ហើយ ។ សូម​ទេវតា​ឆ្នាំថ្មី​តាម​ថែរក្សា​ប្អូនឲ្យ​បាន​សុខសប្បាយ រួច​ផុត​ពី​អំពើ​អាក្រក់​ទាំងឡាយ​ផង​ចុះ ។ ពេល​បាន​ឃើញ​ហើយ​ចូល​មក​ផ្ទះ​វិញ​មក អាណិត​ម្ដាយ​ផង​ណា​ប្អូន ។ សូម​អរគុណ​ទុក​ជាមុន​ការ Share របស់​អ្នក​ទាំង​អស់​គ្នា ។​

នៅ​ក្នុង​សារ​ខាង​លើ​នេះ ប្អូនស្រី​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ប្អូន​ស្រី​បាត់​ខ្លួន​ទេ តែ​ទោះយ៉ាងណា​ម្ដាយ​របស់​នាង​នឹក​កូន យំ​យែក​ដាច់​បាយ​ដាច់​ទឹក​ទៅ​ហើយ ។ ហេតុ​ដូច្នេះ​យើងខ្ញុំ​សង្ឃឹម​ថា ​ប្រិយមិត្ត​ជួយ​ចែករំលែក រហួត​ដល់​នាង​បាន​ទទួល​ដំណឹង​នេះ​ផង​ចុះ។​