ធំ​ក្លិន​ស្អុយ​បង្ក​ឲ្យ​មាន​ការ​ភា្ញក់​ផ្អើល​អ្នក​ជិត​ខាង

ខេត្ត​ពោធិ៍​សាត់៖ បុរស​ម្នាក់​ត្រូវ​បានគេ​សង្ស័យ​ផឹក​ស្រា​ស្រវឹង​បាន​ខ្សែ​ក្រវ៉ាត់​ចង​ក​ព្យួរ​ទៅ​នឹង​កង្ហា​ធ្វើ​អត្ត​ឃាត​នៅ​ក្នុង​ផ្ទះរ​ហូត​ហើម​ស្អុយ​ទើប​មាន​អ្នក​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សំណាក់​បង​ប្អូន​អ្នក​ជិត​ខាង​។

ហេតុ​ការណ៍​ខាង​លើ​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលា​ម៉ោង​២០ និង​៥០​នាទី ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០​១៧​ត្រង់​ចំណុច​ក្នុង​ផ្ទះ​ថ្ម​ជន​រង​គ្រោះ ស្ថិត​ក្នុង​ភូមិ​ ឃុំ​បឹង​ខ្នារ ស្រុក​បា​កាន ខេត្ត​ពោធិ៍​សាត់។

យោង​តាម​ការ​បញ្ជាក់​​ពី​​ក្រុម​គ្រួសារ​សាច់​ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា គាត់​ចូល​ចិត្ត​យក​ស្រា​ធ្វើ​ជា​សម្លាញ់​ភ្លេច​បាយ​ភ្លេច​ទឹក​ស្រវឹង​អ៊ួ​ទី​នួរ​គ្មាន​ថ្ងៃ​លួស​រហូត​បាត់​បង់​សតិ​(ឆ្កួត​ឡប់)​ហើយ​គាត់​ពូកែ​ខាង​រក​រឿង​ប្រពន្ធ​កូន​ស្ទើរ​រាល់​ថ្ងៃ​រហូត​នៅ​ជា​មួយ​មិន​បាន​ទើប​ប្រពន្ធ​កូន​រត់​ទៅ​នៅ​ខាង​ផ្ទះ​ឪពុក​ម្ដាយ​ហើយ​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​អ្នក​ជិត​ខាង​មាន​ក្លិន​ស្អើយ​ទើប​មាន​ការ​សង្ស័យ​ក៏​ដើរ​មក​ផ្ទះ​របស់​ជន​រង​គ្រោះ​បាន​បើក​ទ្វារ​ស្រាប់​តែ​ប្រទះ​ឃើញ​សាក​សព​បែប​នេះ​រួច​ក៏​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សំណាក់​បង​ប្អូន​​អ្នក​​ជិត​ខាង​និង​បាន​រាយ​ការណ៍​ជូន​សមត្ថកិច្ច​មូល​ដ្ឋាន​តែ​ម្ដង។

ជន​រង​គ្រោះ​ឈ្មោះ សុខ ឌី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ សញ្ជាតិ​ខ្មែរ ។

ក្រោយ​ពេល​បាន​​ទទួល​ដំណឹង​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លទ្ធ​ផល​ពុំ​ឃើញ​មាន​អ្វី​ជា​ស្លាក​ស្នាម​គួរ​ឲ្យ​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឃាត​កម្ម​នោះ​ឡើយ​ទើប​ធ្វើ​កំណត់​ហេតុ​ប្រគល់​សាក​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

IMG-20170413-WA0037IMG-20170413-WA0036