បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ខ្យល់​​គ​​ដួល​ផ្ងារ​ក្រោយ​ស្លាប់​

ភ្នំពេញ៖ បុរស​ម្នាក់​មក​លេង​ផ្ទះ​មិត្ត​ភ័ក្រ​អង្គុយ​សុខ​ៗ​ស្រាប់​តែ​ផ្ងារ​ក្រោយ​ស្លាប់​ភ្លាម​និង​កន្លែង​តែ​ម្ដង។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៩​និង​៤០​នាទី​យប់ថ្ងៃ​ទី​១២​ខែ​មេសា​ឆ្នាំ​២០១៧​នៅ​ចំនុច​ផ្ទះ​លក់​ចាប់​ហ៊ួយ​មួយ​កន្លែង​​ទល់​មុខ​វត្ត​ពោធិ៍វិញ្ញាណ ភូមិត្នោតជ្រំុ សង្កាត់​បឹង​ទំពុន ​ខណ្ឌ​មានជ័យ ។​

ជន​​រងគ្រោះ​​​ដែល​​​ស្លាប់​មាន​​ឈ្មោះ ឌឿន​ សុខ​ថា ភេទ​​ប្រុស​អាយុ​៤៧​ឆ្នាំ​មុខរបរ​កម្ម​ករ​បោះ​ពុម្ព ស្នាក់​នៅភូមិ​សំបួរ​​មាស​ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ខាង​លើ​បាន អង្គុយ​ជជែក​គ្នា​លេង​ធម្មតា​ហើយ​មួយ​សន្ទុះ​ឃើញ​ម្ចាស់​ផ្ទះ​ដើរ​ចូល​ទៅ​ខាង​ក្នុង​យក​ទឹក​មក​អោយ​ហូប​រួច​បុរស​នោះ​ក៏​ដួល​ផ្ងារ​ក្រោយ​ស្លាប់​ភ្លាម​ៗ​បន្ទាប់​មក​មិត្ត​ភ័ក្រ​បាន​ទូរស័ព្ទ​ហៅ​ប្រពន្ធ​របស់​គាត់​ពេល​នោះ​ប្រពន្ធ​ជន​រងគ្រោះ​ដែល​ស្លាប់​បាន​មក​យក​សាក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ដោយ​សារ​នគរ​បាល​មូល​ដ្ឋាន​សង្កាត់​បឹង​ទំពុន​មិន​ឃើញ​ចុះ​ធ្វើ​ការ​ពិនិត្យ​ទើប​គាត់​សម្រេច​ចិត្ត​ហៅ​ឡាន​ពេទ្យ​ដឹក​សព​ប្តី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ដោយ​ខ្លួន​ឯង​។

រឿង​មួយ​ដែល​ប្រជា​ពលរដ្ឋ​ព្រួយ​បារម្ភ​នោះ​គឺ​នគរបាល​សង្កាត់​បឹង​ទំពុន​មិន​បាន​ចុះ​មក​ជួយ​អន្ដរាគមន៍​នៅ​ក្នុង​ករណី​បុរស​វ័យ​ចំណាស់​ស្លាប់​ទេ​ដោយ​មាន​ប្រជា​ពល​រដ្ឋ​បាន​ខល​ទូរស័ព្ទ​ទៅ​ប្រាប់​ឲ្យ​មក​ជួយ​អន្ដរាគមន៍​ប៉ុន្ដែ​នគរ​បាល​សង្កាត់​បឹង​ទំពុន​ធ្វើ​ប្រងើយ​កន្ដើយ​ទៅ​វិញ​ ៕

IMG-20170412-WA0103
IMG-20170412-WA0102
IMG-20170412-WA0101