ស្រវឹង​ស្រា​ដេីរ​ទៅ​ដេក​ផ្លូវ​រថ​ភ្លើង​ត្រូវ​រថ​ភ្លើង​កិន​ស្លាប់

កណ្ដាល ៖​បុរស​ម្នាក់​បន្ទាប់​ពី​ផឹក​សីុ​ជា​មួយ​មិត្ត​ភ័ក្រ​រួច​ស្រវឹង​ក៏​បាន​ទៅ​ដេក​លេង​នៅ​លើ​ផ្លូវ​ដេក​ហើយ​ក៏​បាន​លក់​ជ្រុល​មិន​ដឹង​ខ្លួន​រថ​ភ្លើង​បើក​មក​កិន​បណ្តាល​អោយ​ស្លាប់​យ៉ាង​អាណោច​អាធម៌។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រហែល​2:40​នាទី​ថ្ងៃ​ទី 11​ខែ​មេសា​​ឆ្នាំ​២០​១៧ នៅ​ចំណុច ​ភូមិ​អង្គ​ខ្លើរ​​ឃុំ​ត្បែង​​ស្រុក​កណ្តាល​ស្ទឹង​ខេត្ត​កណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ លី សុខជា ​ភេទ ប្រុស​​អាយុ​​35​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ត្បូង​ក្តី ឃុំ​បារគូ ស្រុក​កណ្តាល​ស្ទឹង​​ខេត្ត​កណ្តាល។

IMG-20170411-WA0007

ប្រភព​ព័ត៌មាន​ ពី​មិត្តភ័ក្រ​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា​មុន​ពេល​កើត​ហេតុ ពួក​គេ​នាំ​គ្នា​ហូប​ស្រា ដល់​ពេល​ស្រវឹង​ក៏​ទៅ​ដេក​លេង​លើ​ផ្លូវ​រថ​ភ្លើង ហើយ​​ក៏​លក់​ជ្រុល ទើប​បណ្តាល​អោយ​រថ​ភ្លើង​កិន​ស្លាប់​តែ​ម្តង រហូត​ដល់ម៉ោង 6:30​នាទី​ព្រឹក​ទើប​ទទួល​ព័ត៌មាន ពី​ប្រជា​ពលរដ្ឋ​​។

ចំណែក​សព​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕