អគ្គិ​ភ័យ​ឆាប​ឆេះ​ផ្ទះ​លក់​ឥវ៉ាន់​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ជិត​ខាង

ភ្នំពេញ៖ផ្ទះ​ប្រជា​ពល​រដ្ឋ​មួយ​កន្លែង​បាន​ឆាប់​ឆេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នាំ​គ្នា​ពន្លត់​និង​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គីភ័យ​មក​អន្តរាគមន៍​ដោយ​សារ​តែ​ចរន្ត​ភ្លើង​បុក​មក​ខ្លាំង​ពេក​ធ្វើ​អោយ​ផ្ទុះ​ឌី​សង់​ទ័រ។

IMG-20170410-WA0023

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១០​ខែ​មេសា​ ឆ្នាំ​២០១៧​ នៅ​ផ្ទះ​លក់​ឥវ៉ាន់​ចាប​ហួយ​មួយ​កន្លែង​ ផ្លូវ​បេតុង​ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

IMG-20170410-WA0022

ម្ចាស់​ផ្ទះ​ឈ្មោះ​សាន​ ចំណាន​ ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ មុខរបរ​លក់​ដូ​ ស្នាក់​ទី​តាំង​កើត​ហេតុ​ខាង​លើ។​ បើ​តាម​សម្ដី​ម្ចាស់​ផ្ទះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ព្រលប់​ថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១៧​ មាន​ការ​ដាច់​ចរន្ត​អគ្គី​សនី​ រហូត​មក​ដល់​វេលា​ម៉ោង​កើត​ហេតុ​ស្រាប់​តែ​មាន​ចរន្ត​អគ្គីសនី​បាន​ត​ភ្ជាប់​មក​វិញ​ លុះ​ក្រោយ​មក​មួយ​សន្ទុះ​ស្រាប់​តែ​មាន​ក្លិន​ឆ្ងៀម​ពេល​នោះ​គាត់​ក៏​មាន​ឡើង​បើក​ភ្លើង​មើល​ពេល​នោះ​ស្រាប់​តែ​ឃើញ​កន្លែង​ឌី​សង់​ទ័រ​មាន​បែក​ផ្កា​ភ្លើង​ធ្វើ​អោយ​គាត់​ភ័យ​រត់​ចេញ​មក​ក្រៅ​និង​ស្រែក​អោយ​គេ​ឯង​ជួយ​បង្ក​ការ​ភ្ញាក់​ផ្អើល​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គីភ័យ​មក​បាញ់​អស់​ជា​ច្រើន​បំពង់​ហើយ​បាន​រាយ​ការណ៍​​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គីភ័យ​មក​អន្តរាគមន៍​ភ្លាម​ៗ​។


IMG-20170410-WA0021

សមត្ថកិច្ច​បាន​អោយ​ដឹង​ថា​ក្នុង​ហេតុ​ការណ៍​គ្រោះ​អគ្គីភ័យ​ខាង​លើ​នេះ​បាន​ប្រើ​ប្រាស់​ទឹក​អស់​ចំនួន​៣​រថយន្ត​របស់​ស្នង​នគរបាល​ជាតិ​ហើយ​ភ្លើង​ក៏​រលត់​ទាំង​ស្រុង​តែ​ម្តង។ ចំណែក​ការ​ខូច​ខាត​វិញ​ សម្ភារ:​នៅ​ខាង​ក្នុង​រង​ការ​ខូច​ខាត​អស់​មួយ​ចំនួន​ធំ​ផង​ដែរ​តែ​មិន​មាន​មនុស្ស​រង​របួស​ឡើយ។

សមត្ថកិច្ច​បាន​អោយ​ដឹង​ថា​មូល​ហេតុ​នៃ​ការ​ឆេះ​ផ្ទះ​ខាង​លើ​នេះ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែរ​ភ្លើង ៕

IMG-20170410-WA0024