ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ករណី​ជួញ​គ្រឿង​ញៀន

ស្រុក​ពញាឮ​៖ ​កាល​ពី​ថ្ងៃ​ទី​០៩ខែ មេសា ឆ្នាំ ២០១៧ វេលា​ម៉ោង​០៨និង​៤០​នាទី នៅ​ចំណុច​ភូមិ​ភ្នំ ឃុំ​ផ្សារ​ដែក ស្រុកពញឮ ខេត្ត​កណ្តាល ​យុវ​ជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​ករណី​ជួញ​ដូរ​នូវ​សារ​ធាតុ​ញៀន​ខុស​ច្បាប់​។

ជន​សង្ស័យ​ឈ្មោះ វែង ដារា ភេទ​ប្រុស​អាយុ​១៧ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទី​លំ​នៅ​ភូមិ​កន្ធាំ ឃុំ​វាលពន់ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ។

សមត្ថកិច្ច​ដក​ហូត​វត្ថុ​តាំង​រួម​មាន ៖
-ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារ​ធាតុ​ញៀន (ម៉ា​ទឹក​កក)០៤កញ្ចប់​តូច
-ទូរសព្ទ័​០១ ម៉ាក​NOKIA អិន​ចុច​ពឹល និង​ថង់​សំរាប់​ច្រក​មួយ​ចំនួន ។

ដំណើរ​រឿង​មុន​ពេល​កើត​ហេតុ​៖​កម្លាំង​​ប៉ុស្តិ៍​ផ្សារ​ដែក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ថា​ជន​សង្ស័យ​ជា​មុខ​សញ្ញា​ខាង​លើ​កំពុង​ធ្វើ​សកម្ម​ភាព​ជួញ​ដូរ​ថ្នាំ​ញៀន​នៅ​ចំណុច​ខាង​លើ​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជា​មួយ​ជំនាញ​ចុះ​ធ្វើការ​ឃាត់​ខ្លួន​ឆែក​ឆេរ​ខ្លួន​ជន​សង្ស័យ​រក​ឃើញ​វត្ថុ​តាង​ដូច​ខាង​លើ​បញ្ជូន​មក​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ពញាឮ​ដើម្បី​បន្ត​ចាត់​ការ​តាម​នីតិ​វិធី ៕

FB_IMG_1491723466690
FB_IMG_1491723464477