លាក់​ដល់​ក្នុង​​ដុំ​សាក​ថ្ម​(ផាវ​​ វើ​ ប៊ែង)​ហើយ​នៅ​សមត្ថកិច្ច​ចាប់​បាន​ទៀត

ស្រុក​មុខ​កំពូល​៖ ​កាល​ពី​​ថ្ងៃ​​ទី​០៨​.០៤​.​២០១៧ វេលា​ម៉ោង​១០និង​៥០ នាទី នៅ​ចំណុច​លើ​ផ្ទះ​ឈ្មោះ​ស៊ីត សុភ័ស ភូមិ ជ្រោយមេត្រីលើ ឃំុឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្កកណ្ដាល ។

FB_IMG

ជនសង្ស័យ០១នាក់ មានឈ្មោះ កើត ស្មាន ហៅម៉ាន ភេទ ប្រុស​អាយុ​២២​ឆ្នាំ ជន​ជាតិ​ខ្មែរ-ឥស្លាម នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​​កណ្ដាល មុខ​របរ មិន​ពិត​ប្រាកដ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​និង​រួម​ទាំង​ដក​ហូត​បាន​វត្ថុតាង​មួយ​ចំនួន:
-គ្រឿង​ញៀន​០២​កញ្ចប់​តូច
-ទូរស័ព្ទ​ដៃ​ម៉ាក​ខេម​ហ្វូនពណ៌​ទឹក
មាស​០១​គ្រឿង
-កាបូប​បត់​ដាក់​លុយ​ពណ៌​ឈាម
ជ្រូក​០១
-ដុំ​សាក​ថ្ម​ទូរស័ព្ទ ​(សំបក​ទទេ)​០១
-កន្ត្រៃចុងស្រួចពណ៌ក្រហម០១
-លុយ​២៤​.៦០០​រៀល
-សម្ភារ:​សម្រាប់​វេច​ខ្ចប់ និង​ប្រើ​ប្រាស់​គ្រឿងញៀ​ន​​មួយ​ចំនួន​ទៀត

FB_IMG_14916533126

បើ​តាម​សម្ដី​អ្នក​ភូមិ​បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ ប្រជា​ពល​រដ្ឋ​បាន​មក​រាយ​ការណ៍​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ថា​ មាន​អ្នក​លក់​ថ្នាំ​ញៀន​កំពុង​នៅ​លើ​ផ្ទះ​ឈ្មោះ ស៊ីត​ សុភ័ស (ដែល​ម្ចាស់​ផ្ទះ​មិន​នៅ​)ពេល​នោះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ឃើញ​ជន​សង្ស័យឈ្មោះ កើត​ ស្មាន កំពុង​ឈរ​លើ​ផ្ទះ​ក្បែរ​ទ្វារ​ពេល​ឃើញ​សមត្ថកិច្ច​ជន​សង្ស័យ​បាន​យក​ដុំ​សាក​ថ្ម​ទូរសព្ទ័​ (ផាវ វើប៊ែង) មក​ពិនិត្យ​មើល​ដុំ​សាក​ថ្ម​ទូរស័ព្ទ​ដែល​ជន​សង្ស័យ​ទុក​នោះ​ឃើញ​មាន​កញ្ចប់​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារ​ធាតុ​ញៀន​០២​កញ្ចប់​តូច​ភ្លាម​នោះ​សមត្ថ​កិច្ច​ប៉ុស្តិ៍​បាន​នាំ​ខ្លួន​ជន​សង្ស័យ​មក​ធ្វើ​ការ​សាក​សួរ​នៅ​ប៉ុស្តិ៍​តែ​ជន​សង្ស័យ មិន​ឆ្លើយ​សារ​ភាព​ឡើយ ។

FB_IMG_14916533

ករណី​នេះ​កម្លាំង​ជំនាញ​ស្រុក​បាន​សហការ​ជា​មួយ​ប៉ុស្តិ៍​កំពុង​បន្ត​ចាត់​ការ​តាម​នីតិ​វិធី ៕