ផ្ទុះ​ឡ​ស្លាប់​សន្តិសុខ​ម្នាក់​របួស​ធ្ងន់​ស្រាល​៦​នាក់ !!!

រាជ​ធានី​ភ្នំពេញ​៖ កាល​​ពី​វេលា​ម៉ោង​១១​និង​៥០​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៧​មាន​​ករណី​​ផ្ទុះ​​ឡ​មួយ​កន្លែង​ក្បែរ​រោង​ចក្រ​”ទឹកស៉ីអ៉ីវ”​នៅ​​តាម​​បណ្តោយ​ផ្លូវ​លេខ៣៧១​​ស្ថិត​​ក្នុង​​ភូមិ​​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ បណ្តាល​​ឲ្យ​​សន្ដិសុខ​​យាម​​រោង​​ចក្រ​​ស្លាប់​​ម្នាក់​​យ៉ាង​​អាណោច​​អាធ័ម​​និង​របួស​​៦​​នាក់ ។

ភ្លាម​ៗ​នោះ​ថៅ​កែ​ជន​ជាតិ​ចិន​បាន​រត់​គេច​ខ្លួន​បាត់​នៅ​សល់​តែ​ថៅ​កែ​ជន​ជាតិ​ខ្មែរ​ទេ​ហើយ​ត្រូវ​សមត្ថកិច្ច​មូល​ដ្ឋាន​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍ ។

កម្មករ​ក្នុង​រោង​ចក្រ​បាន​ប្រាប់​ទៅ​សមត្ថកិច្ចឲ្យ​បាន​ដឹង​ថា​ រោងចក្រ​ដែល​ពួក​យើង​ធ្វើ​ទើប​តែ​បង្កើត​បាន​១០​ថ្ងៃ​ប៉ុណ្ណោះ​លុះ​មក​ដល់​ថ្ងៃ​នេះ​ក៏​មាន​រឿង​ផ្ទុះ​នេះ​តែ​ម្ដង។
ក្នុង​ករណី​នេះ​ដែរ​សមត្ថកិច្ច​កំពុង​តែ​ស្រាវ​ជ្រាវ​រក​ដើម​ហេតុ​នៃ​ការ​ផ្ទុះ​នេះ

រូបភាព៖
IMG_20170408_142452
received_838332129638713
IMG_20170408_142617
received_
received_838332169638709
received_838332129638713