គួរ​ឲ្យ​រន្ធត់​ណាស់​!!​ជិះ​កង់​​ទៅ​​ស៊ី​ការបង​ប្អូន​ត្រូវ​រថយន្ដ​កុង​ទីន័រ​កិន​បែក​ក្បាល​ស្លាប់​ចោល​កូន​ទើប​កើត​បាន​៨​ខែ

រាជ​ធានី​ភ្នំពេញ​៖​បុរស​២​នាក់​ជិះ​កង់​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​កុង​ទីន័រ​កិន​បែក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើត​ហេតុ​យ៉ាង​អាណោច​អាធ័ម​។

ហេតុ​ការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង ៦ និង ០០​នាទី​ថ្ងៃ​ទី​៧ ខែ​មេសា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ក្នុង​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ។

យោង​ទៅ​តាម​សម្ដី​បញ្ជាក់​ពី​ស្ដ្រី​ជា​ប្រពន្ធ​ឈ្មោះ ​យូ ស្រី​វណ្ណ​ ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​មុខរបរ​រេីស​អេត​ចាយ​ស្នាក់​នៅ​កន្លែង​ហេតុ​ខាង​លេី​ដែល​មាន​កូន​តូច​៨​ខែ​បាន​ប្រាប់​អោយ​ដឹង​ថា ​មុន​ពេល​កេីត​ហេតុ​ប្ដី​របស់​ខ្លួន និង ពូ​ឈ្មោះ ពួន បាន​ជិះ​កង់​ឌុប​ប្ដី​របស់​ខ្លួន​ទៅ​ភូមិ​ឬស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ខណ្ឌ​មានជ័យ ដើម្បីទៅ​ការ​បង​ប្អូន​ស្រាប់​​តែ​​មក​​ដល់​​ចំណុច​ផ្លូវ​បេតុង​ខណៈ​ដែរ​ជិះ​កង់​ឆ្លង​ផ្លូវ​ស្រាប់​តែ​វ៉ាក់​អេី​ជា​មួយ​កុង​ទីន័រ​ត្រូវ​បាន​រថយន្ដ​កុង​ទីន័រ​កិន​ស្លាប់​នៅ​និង​កន្លែង​កេីង​ហេតុ​តែ​ម្ដងហើយ​រឿង​គួរ​ឲ្យ​​សង្វេក​ណាស់​ប្រពន្ធ​ជន​រង​គ្រោះ​ដែល​ស្លាប់​បាន​មក​ត្រហូរ​យំ​អោប​សព​ប្ដី​នៅ​ហ្នឹង​កន្លែង​កើត​ហេតុ​ទាំង​បី​កូន​តូច​ទើប​តែ​កើត​បាន​៨​ខែ​ត្រូវ​បាន​កំព្រា​ឪពុក​បាត់​ទៅ​ហើយ។

ចំណែក​រថយន្ដ​បង្ក​ម៉ាក​ ហ៊ីយ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-4930​ចំណែក​តៃ​កុង​រថយន្ដ​បាន​រត់​បាត់​ស្រមោល​តែ​ម្ដង។

ជន​រង​គ្រោះ​មាន​ឈ្មោះ ជុំ ជំនន់ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មាន​មុខ​របរ​អ្នក​រេីស​អេ​ចាយ​ស្នាក់​កន្លែង​កេីត​ហេតុ​ខាង​លេី​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដេីម្បី​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី​និង​អូស​រថយន្ដ​បង្ក​យក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដង្កោ​ដេីម្បី​ដោះ​ស្រាយ​តាមផ្លូវច្បាប់​ ៕

received_144491086081388
received_144491072748056
received_144491096081387
received_144491076081389
received_144491099414720