រថយន្ដ​មួយ​គ្រឿង​បើក​បរ​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​បុក​និង​សួរ​ច្បារ​ទល់​មុខ​ក្រសួង​ការពារ​ជាតិ

រាជ​ធានី​ភ្នំពេញ​៖​រថយន្ដ​មួយ​បាន​បើក​បុក​សួន​ច្បារ​តាម​ដង​ផ្លូវ​មិន​បាន​ឲ្យ​មាន​អ្នករង​របួស​ទេ។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧​ខែ​មេសា​ឆ្នាំ​២០១៧​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​សង្កាត់​សន្ថិភាព​ខណ្ឌ​៧មករា​។

បើ​តាម​សម្ដី​របស់​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​គេ​បាន​គេ​ឃើញ​​រថយន្ដ​ម៉ាក ​ហាយប្រីក​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AJ​-8071​បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​ជ្រុល​ចង្កូច​ទៅ​បុក​និង​សួរ​ច្បារ​ទៅ​មុន​លែង​រួច​ក៏​ចុះ​គេច​ខ្លួន​បាត់។

បច្ចុប្បន្ន​រថយន្ដ​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​៧​មករា​រង់​ចាំ​ម្ចាស់​ចូល​ខ្លួន​ដោះ​ស្រាយ​នា​ពេល​ក្រោយ ៕

រូបភាព៖


20170407_012216