អាមេរិក អង់គ្លេស និង​បារាំង​ជំរុញUN ថ្កោលទោស ការ​ប្រើ​អាវុធ​គីមី​នៅ​ស៊ីរី – មនុស្ស​ស្លាប់​១០០​នាក់ របួស ៤០០នាក់

(យូអិន)៖ ការ​វាយប្រហារ​ដោយ​អាវុធ​គីមី ដ៏​សាហាវ​ឃោរឃៅ បាន​សម្លាប់​ប្រជាជន​ស្លូតត្រង់ កើន​ដល់ ១០០នាក់ និង​ជាង ៤០០​នាក់​ទៀត រង​របួស​នៅ​ក្នុង​ប្រទេស​ស៊ីរី ។ យោង​តាម​ភ្នាក់ងារ​ព័ត៌មាន Reuters នា​ព្រឹក​ថ្ងៃ​ពុធ ទី០៥ ខែ​មេសា ឆ្នាំ២០១៧ បាន​ឲ្យ​ដឹង​ថា៖ អាមេរិក អង់គ្លេស និង​បារាំង​ជំរុញUN ថ្កោលទោស ការ​ប្រើ​អាវុធ​គីមី​ដ៏​សាហាវ​នេះ ខណៈ​យោធា​ស៊ីរី បាន​ទាត់​ចោល ការ​ចោទ​ប្រកាន់ ។ នៅ​ក្នុង​នោះ​ក៏​មាន​កុមារ​ជា​ច្រើន​នាក់​រងគ្រោះ​ដោយសារ​តែ​ថប់​ដង្ហើម បូករួម​ជាមួយ​ឥទ្ធិពល​របស់​ឧស្ម័ន​នោះ បន្ទាប់​ពី​កង​យន្តហោះ​ចម្បាំង​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ឬ​មួយ​ក៏​អាច​ជា​របស់​ប្រទេស​រុស្ស៊ី បាន​បើក​ការ​វាយ​លុក​ទៅ​លើ​តំបន់ ដែល​ស្ថិត​ក្រោម​ការ គ្រប់គ្រ​ របស់​ឧទ្ទាម​នេះ ៕

siri 01