កូ​រ៉េ​ខាង​ត្បូង​ព្រ​មាន​កូ​រ៉េ​ខាង​ជើង​ពី​បញ្ហា​បន្ត​បាញ់​មុី​សុីល

(សេអ៊ូល)​៖ ព្រឹក​ថ្ងៃ​ពុធ​ទី​០៥ ខែ​មេសា ឆ្នាំ២០១៧​នេះ តាម​ការ​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌មាន​ កូរ៉េ​ខាង​ត្បូង យុន​ហ៉ាប់ បាន​អោយ​ដឹង​ថា កូរ៉េ​ខាង​ត្បូង បាន​ចេញ​មុខ​ថ្កោល​ទោស កូរ៉េ​ខាង​ជើង ចំពោះ​ការ​បន្ត បាញ់​មី​ស៊ីល ក្នុង​លក្ខណៈ​បង្ក​រឿង និង​ជា​ការ​ដឺ​ដង ប្រឆាំ​រាល់​ដំណោះ​ស្រាយ របស់​ក្រុម​ប្រឹក្សា សន្តិ​សុខ នៃ​អង្គការ សហ​ប្រជា​ជាតិ ហើយ​រដ្ឋា​ភិបាល ទី​ក្រុង ព្យុង​យ៉ាង ចាត់​ទុក​ថា​នេះ​ជា​សកម្ម​ភាព​ដែល​មិន​មែន​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិ​ភាព​នៅ​ឧប​ទ្វីប កូរ៉េ​តែ​១​ទេ គឺ​ពិភព​លោក​ទាំង​មូល ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង បាន​បាញ់​មី​ស៊ីល ផ្លោង​ចំនួន មួយ​គ្រាប់ ចេញ​ពី​បរិវេណ នៃ​ទី​ក្រុង Sinpo ក្នុង​ខេត្ត South Hamgyong ទៅ​កាន់​សមុទ្រ ខាង​កើត (សមុទ្រ​ជប៉ុន)។ គួរ​បញ្ជាក់​ថា នេះ​ជា​ការ​ធ្វើ​តេស្ត​មី​ស៊ីល លើក​ទី​បួន ហើយ​របស់​ទី​ក្រុង​ព្យុង​យ៉ាង ដោយ​ប្រើ​ប្រាស់ បច្ចេក​វិទ្យា បា​លី​ស្ទីក (Ballistic) នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ ៕