បើក​រថយន្ត​វ៉ាជែង​ក្រឡាប់​បណ្ដាលឲ្យ​របួស​ធ្ងន់​ស្រាល ១៥​នាក់ នៅ​ស្រុកព្រះស្ដេច

គ្រោះថ្នាក់​ចរាចរណ៍​មួយ​គឺ​បណ្ដាល​ឲ្យ​កម្មករ​កម្មការនី​ចំនួន​១៥​នាក់​បាន​រង​របួស​ធ្ងន់​និង​ស្រាល គឺ​បន្ទាប់​ពី​តៃកុង​រថយន្ត​បើក​វ៉ា​ជែង​ជ្រុល​ចង្កូត​មក​ក្រឡាប់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ០៥ ខែ​មេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៦ និង ៣០ នាទី ព្រឹក​នៅ​លើ​ផ្លូវ​ជាតិ​លេខ១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៨ និង ៦៩ ចំណុច​ភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

លោក ជ័យ សេងហ៊ាង អធិការ​ស្រុក​ព្រះ​ស្ដេច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​គឺ​បង្ក​ឡើង​ដោយ​រថយន្ត​កែច្នៃ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ2F1373ដឹក​កម្មករ​រោងចក្រ​ផ្កាយ៥ ពេញ​មួយ​រថយន្ត ។ចំនួន​១៥​នាក់ ដែល​បើក​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ពេល​មក​ចំណុច​កើត​ហេតុ​ខាង​លើ រថយន្ត​បាន​បើក​វ៉ាជែង និង​រថយន្ត​ផ្សេង​ទៀត ដែល​មាន​ទិស​ដៅ​ស្រប​គ្នា​បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​មក​ក្រឡាប់​ដោយ​ខ្លួនឯង បណ្ដាល​ឲ្យ​មនុស្ស​របួស​ធ្ងន់​ស្រាល​ចំនួន​១៥​នាក់​៖

១- ឈ្មោះ ប៉េង ស្រីមុំ ភេទ​ស្រី​អាយុ ២១​ឆ្នាំ នៅ​ភូមិ​ឡឹក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។(រង​របួស​ធ្ងន់)
២- ឈ្មោះ អ៊ិត សម្រស់ ភេទ​ស្រី អាយុ​៣៣ឆ្នាំ នៅ​ភូមិជង្រុះ ឃុំរំចេក ស្រុក​ជាមួយ
(រង​របួស​ធ្ងន់)។
៣-ឈ្មោះ យស់ ស៊ីថា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ នៅភូមិជង្រុះ ឃុំរំចេក របួស​ស្រាល
៤- ឈ្មោះ ម៉ៅ នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ នៅ​ភូមិឡឹក ឃុំរំចេក របួសស្រាល
៥- ឈ្មោះ វ៉ាន់ សារ៉ាន់ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ នៅ​ភូមិសទ្ធា ឃុំរំចេក របួសស្រាល
៦- ឈ្មោះ ជា សារ៉ាន់ ភេទ​ស្រី អាយុ​៣០​ឆ្នាំ នៅ​ភូមិសទ្ធា ឃុំរំចេក
៧- ឈ្មោះ នី ចំរើន ភេទ​ស្រី អាយុ​៣០ឆ្នាំ នៅ​ភូមិឡឹក ឃុំរំចេក
៨- ឈ្មោះ ប៉េង ម៉ារ៉ានី ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិឡឹក ឃុំរំចេក
៩- ឈ្មោះ ផាន់ ធារី ភេទ​ស្រី អាយុ​២៥​ឆ្នាំ នៅ​ភូមិជង្រុះ ឃុំរំចេក
១០- ឈ្មោះ ស៊ិន មុំ ភេទ​ស្រី អាយុ​២៩​ឆ្នាំ នៅ​ភូមិសទ្ធា ឃុំរំចេក
១១- ឈ្មោះ យោគ ស្រីនាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ នៅ​ភូមិសទ្ធា ឃុំរំចេក
១២- ឈ្មោះ ឆយ នឿន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិជង្រុះ ឃុំរំចេក
១៣- ឈ្មោះ ជឹង ចាន់នី ភេទ​ស្រី អាយុ​២១​ឆ្នាំ នៅ​ភូមិសទ្ធា ឃុំរំចេក
១៤- ឈ្មោះ ប៊ិន យ៉ឹង ភេទ​ស្រី អាយុ​៤០​ឆ្នាំ នៅ​ភូមិឡឹក ឃុំរំចេក
១៥- ឈ្មោះ សុខ បូរ៉ាន់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិឡឹក ឃុំរំចេក
អ្នក​ទាំង​អស់​រស់​នៅ​ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

នៅ​ក្រោយ​ពេល​កើតហេតុ​តៃកុង​រថយន្ត​បង្ក​រត់​គេច​បាត់ ។

លោក​អធិការ​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​បែបនេះ មក​ពី​តៃកុង​រថយន្ត​ខាងលើ​បើក​វ៉ា​ជែង​ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន ។

បច្ចុប្បន្ន​ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​អ្នកលឿង​និង​ពេទ្យ​ខេត្តព្រៃវែង រីឯ​រថយន្ត​កែច្នៃ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​កំពង់សឹង ៕

image image